• 2020-03-25 03:20:59
  • បាល់ទាត់

Kane នឹង​ចូល​ហ្វឹកហាត់​វិញ​មុន​ Premier League ​ចាប់​ផ្ដើម​ប្រកួត​សារ​ជា​ថ្មី​

  • 2020-03-25 03:20:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Harry Kane បាន​បង្ហើប​ឲ្យ​ដឹង​ថា​រូប​គេ​ស្ថិត​ក្នុង​ស្ថានភាព​ កាន់​តែ​ល្អ​ប្រសើរ​ខ្លាំង​ជាង​មុន​ ក្រោយ​សម្រាក​ព្យាបាល​របួស​អស់​រយៈ​ពេល​ជា​ច្រើន​ខែ។​

ដំណឹង​នេះ​ផ្ដល់​ក្ដី​សង្ឃឹម​យ៉ាង​ខ្លាំង​ដល់ Tottenham Hotspur ដែល​កំពុង​ប្រជែង​កៅអី​ Champions League រដូវ​កាល​ក្រោយ​ ហើយ​ក៏​កំពុង​ជួប​វិបត្តិ​ខ្សែ​ប្រយុទ្ធ​យ៉ាង​ធ្ងន់ធ្ងរ។​ តាម​ការ​ប៉ាន់ស្មាន​ Kane អាច​ចូលរួម​ហ្វឹកហាត់​ពេញលេញ​វិញ​យ៉ាង​យូរ​ ២​ ឬ​៣​សប្ដាហ៍​ទៀត​ ខណៈ​លីគ​កំពូល​ចាប់​ផ្ដើម​នៅ​ចុង​ខែ​មេសា។​​

ក្រៅ​ពី​ Harry Kane ក្រុម​រហស្សនាម​មាន់​ខ្នាត​មាស​នៅ​សល់​ Moussa Sissoko, Son Heung-min និង​ Steven Bergwijn ដែល​សង្ឃឹម​អាច​ជា​ពី​របួស​ទាន់​ពេល៕

ប្រភព៖ BBC ប្រែសម្រួល៖ សៀនហួរ

មតិយោបល់