- 2020-03-24 12:35:57
- ព័ត៌មាន
កីឡាករបាល់ទាត់ល្បីៗជាច្រើនរូប ចូលរួមជាមួយ WHO ក្នុងយុទ្ធនាការប្រឆាំងនឹងកូវីដ ១៩
- 2020-03-24 12:35:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កីឡាករបាល់ទាត់ល្បីៗជាច្រើនរូប ចូលរួមជាមួយ WHO ក្នុងយុទ្ធនាការប្រឆាំងនឹងកូវីដ ១៩
ចន្លោះមិនឃើញ
បុគ្គលបាល់ទាត់ល្បីៗ ដែលមានដូចជា អ្នកចាត់ការ កីឡាករចម្រុះសញ្ជាតិ ក៏ដូចជា អតីតគ្រូបង្វឹក និងកីឡាករជើងចាស់មួយចំនួន បានចូលរួមក្នុងវីដេអូរបស់អង្គការសុខភាពពិភពលោក ដើម្បីផ្សព្វផ្សាយអំពីការទប់ស្កាត់ជំងឺកូវីដ ១៩។
នៅក្នុងវីដេអូនេះ គេសង្កេតឃើញមាន អ្នកចាត់ការក្លឹប Tottenham Hotspur លោក Jose Mourinho អតីតអ្នកចាត់ការ Arsenal លោក Arsene Wenger ខ្សែប្រយុទ្ធ Lionel Messi អ្នកចាំទី Alission Becker ក៏ដូចជាជើងចាស់មួយចំនួនដូចជា Puyol, Eto'o ក៏ដូចជាកីឡាករបាល់ទាត់នារីទៀតផង។
ក្នុងវីដេអូនោះ គេនិយាយបើកឆាកដំបូងថា៖ " ពួកយើងទាំងអស់សុទ្ធតែនៅក្នុងក្រុមតែមួយ ហើយកំពុងតែតទល់នឹងជំងឺកូរ៉ូណាវីរុស ដោយយើងត្រូវការសាមគ្គីភាព និងវិន័យដើម្បីកម្ចាត់ជំងឺនេះ " ។
វីដេអូសហការរវាងអង្គការសុខភាពពិភពលោក និង FIFA នេះផ្សព្វផ្សាយថា ៥ដំណាក់កាល ដែលទប់ស្កាត់ជំងឺនេះមានដូចជា៖
ដៃ៖ ត្រូវលាងដៃជាមួយសាប៊ូ ឬ ទឹកអាល់កុលឲ្យបានញឹកញាប់។
កែងដៃ៖ ត្រូវក្អក ឬ កណ្ដាស់ដាក់នៅនឹងកែងដៃ ហើយបើប្រើក្រដាសជូតមាត់ ត្រូវយកទៅចោលភ្លាមៗ។
មុខ៖ ត្រូវព្យាយាមកុំយកដៃប៉ះភ្នែក ច្រមុះ មាត់ ដើម្បីទប់ស្កាត់ការរាលដាលរបស់វីរុស។
រក្សាគម្លាតគ្នា៖ ផ្អាកនូវការចេញទៅក្រៅ ហើយត្រូវឃ្លាតយ៉ាងតិច ១ម៉ែត្រពីអ្នកក្អក ឬ កណ្ដាស់។
អារម្មណ៍៖ ប្រសិនបើមានអារម្មណ៍អត់ស្រួលខ្លួន ត្រូវនៅក្នុងផ្ទះ ហើយធ្វើតាមការណែនាំរបស់អាជ្ញាធរសុខាភិបាលក្នុងប្រទេសលោកអ្នក៕
ខាងក្រោមនេះជាវីដេអូ៖
Pleased to launch "Pass the message: 5 steps to kicking out #coronavirus" campaign, together with @FIFAcom Gianni Infantino & @Alissonbecker. I thank them for their active involvement in passing the message against the pandemic since the very beginning!pic.twitter.com/ew5CmZDHD5
— Tedros Adhanom Ghebreyesus (@DrTedros) March 23, 2020