• 2020-03-24 02:50:55
  • បាល់ទាត់

Neville ថា​ទប់​ស្កាត់​វីរុស​​ដោយ​បិទ​មិន​ឲ្យ​អ្នក​គាំទ្រ​ចូល​មើល គឺ​គ្មាន​ប្រសិទ្ធភាព​ទេ​

  • 2020-03-24 02:50:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Premier League មាន​ផែន​ការ​បើក​ការ​ប្រកួត​ឡើង​វិញ​ នៅ​ចុង​ខែ​មេសា​ ឬ​ដើម​ខែ​ឧសភា ក្រោយ​ប្រកាស​ផ្អាក​អស់​រយៈ​ពេល​ជាង​២​សប្ដាហ៍​កន្លង​មក​ដោយ​សារ​ការ​រីក​រាល​ដាល​នៃ​វីរុស​កូវីដ-១៩។

Neville

​នៅ​មិន​ទាន់​ដឹង​ថា​ ក្រោយ​វិល​ត្រឡប់​មក​វិញ​ក្របខ័ណ្ឌ​ដ៏​មាន​ឥទ្ធិពល​​អង់គ្លេស​មួយ​នេះ​ នឹង​ប្រកួត​ធម្មតា​ ឬ​យ៉ាង​ណា​ឡើយ​ខណៈ​ស្ថានភាព​ជំងឺ​នៅ​អឺរ៉ុប​ និង​​អង់គ្លេស​ហាក់​មិន​ធូរស្រាល​សោះ។​ មាន​ការ​ព្យាករណ៍​ថា​ Premier League អាច​​ប្រើ​វិធានការ​​បិទ​មិន​ឲ្យ​មាន​អ្នក​គាំទ្រ​ ប៉ុន្តែ​ត្រូវ​ Gary Neville រិះ​គន់​ថា​ជា​ចំណាត់​ការ​គ្មាន​ប្រសិទ្ធភាព។​

អតីត​ខ្សែ​ការពារ​អង់គ្លេស​ និង​ប្រធាន​ក្រុម​ Manchester United អះអាង​ថា​នៅ​អង់គ្លេស​ បើ​ទោះ​បិទ​មិន​ឲ្យ​ចូល​កីឡដ្ឋាន​ ក៏​អ្នក​គាំទ្រ​នៅ​តែ​ប្រមូល​ផ្ដុំ​ក្រៅ​កីឡដ្ឋាន​ដដែល។ ឧទាហរណ៍​ថា​ក្រុម​​ពួកគេ​លើក​ពាន, បាន​កៅអី​អឺរ៉ុប​ ឬ​ឡើង​ទៅ​លីគ​កំពូល​ អ្នក​គាំទ្រ​នៅ​តែ​ជួបជុំ​​ធ្វើ​ពិធី​អបអរ​ គ្មាន​នរណា​អាច​ទប់ស្កាត់​បាន​ទេ៕

ប្រភព៖ Sky Sports អត្ថបទ៖ សៀនហួរ

មតិយោបល់