• 2020-03-24 02:01:01
  • បាល់ទាត់

Ferdinand ចង់​ឲ្យ​ Premier League ឆា​ចោល​មិន​បាច់​លេង​ទៀត​ទេ ក្រោម​មូលហេតុ​មួយ​ចំនួន

  • 2020-03-24 02:01:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Rio Ferdinand និយាយ​ថា Premier League រដូវ​កាល​នេះ​គួរ​តែ​រំសាយ​ចោល​ទៅ។ បើ​រឿង​នេះ​កើត​ឡើង​មែន​វា​គឺ​ការ​ខកចិត្ត​សម្រាប់ Liverpool​ ដែល​រក​ចាំ​ឱកាស​លើក​ពាន​ជា​លើក​ដំបូង​រយៈពេល​៣០​ឆ្នាំ។

ការ​រាតត្បាត​នៃ​វីរុស​កូរ៉ូណា​បាន​ញាំញី​យុទ្ធនាការ​ប្រកួត​ផ្អាក​រហូត​ដល់​ថ្ងៃ​ទី ៣០ ខែ មេសា​ ស្របពេល​ដែល Premier League បាន​ពង្រីក​ពេលវេលា​ប្រកួត​ដើម្បី​បញ្ចប់​ការ​ប្រកួត​ដែល​នៅ​សល់។

យ៉ាងណាមិញ វិបត្តិ​វីរុស​កូរ៉ូណា​ហាក់​មិន​ទាន់​បង្ហាញ​សញ្ញា​​ធ្លាក់​ចុះ​នៅ​ឡើយ​ទេ​ក្នុង​រយៈពេល​ខ្លី​ខាង​មុខ វា​អាច​នឹង​បន្ត​រាតត្បាត​ច្រើន​ខែ​ទៀត មុន​ពេល​​បាល់ទាត់​បន្ត។ មាន​មន្ទិល​ជា​ច្រើន​ពី​អ្នក​គាំទ្រ​ថា​តើ​ការ​ប្រកួត​គួរ​តែ​បញ្ចប់​ឬ​ផ្ដល់​ពាន​ទៅ​ឲ្យ Liverpool ដែល​កំពុង​ដាច់​២៥​ពិន្ទុ​លើ Manchester City។

សម្រាប់ Ferdinand ដែល​ជា​អ្នក​វិភាគ​បាល់ទាត់​មួយ​រូប​យល់​ឃើញ​ថា PL គួរ​តែ​រំសាយ​ ក្រោម​មូល​ហេតុ​មិន​ស្មើ​ភាព​និង​ការ​ឆ្លង​ទៅ​កីឡាករ។ អតីត​​កីឡាករ​ United លើក​ឡើង​ថា ដោយ​សារ​​ក្រុម​មួយ​ចំនួន​មាន​កីឡាករ​ឆ្លង ដូច្នេះ​អាច​ធ្វើ​ឲ្យ​មិន​មាន​ភាព​ស្មើ​គ្នា​សម្រាប់​ក្រុម​ខ្លះ។ មួយ​វិញ​ទៀត​ទោះ​បី​លេង​បិទ​ទ្វារ​ក៏​ដោយ ប៉ុន្តែ​បញ្ហា​ឆ្លង​ពី​កីឡាករ​ម្នាក់​ទៅ​ម្នាក់​នៅ​តែ​មាន​ប្រសិន​ពួក​គេ​លេង​ជាមួយ​គ្នា។ ក្ដី​បារម្ភ​មួយ​ទៀត​អ្នក​គាំទ្រ​បន្ត​ជួបជុំ​នៅ​ខាង​ក្រៅ​កីឡដ្ឋាន អាច​បន្ត​មាន​ការ​ឆ្លង៕ ​

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់
អត្ថបទថ្មី