• 2020-03-23 09:08:27
  • បាល់ទាត់

លេចឮ​ចចាមអារ៉ាម​ថា Barca ដាក់​លក់ Griezman ក្នុង​តម្លៃ ១០៧​លាន​ដុល្លារ

  • 2020-03-23 09:08:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើផ្អែកតាមការឱ្យដឹងរបស់គេហទំព័រ Goal ថ្មីៗ​​នេះ​មាន​លេចឮ​ចចាមអារ៉ាម​ថា ក្លឹប​អ្នក​មាន​បុណ្យ Barcelona បាន​ដាក់​លក់​ខ្សែ​ប្រយុទ្ធ Antoine Griezmann ក្នុង​តម្លៃ ១០៧​លាន​ដុល្លារ ក្រោយ​អះអាងកីឡាករ​រូប​នេះ មិន​សូវ​មាន​សក្ដានុពល​​ដល់​ក្រុម។

មិនសូវ​មាន​សក្ដានុពល គឺ​ដោយសារ​អតីត​ខ្សែ​ប្រយុទ្ធ​របស់ Atlectico Madrid រក​បាន​តែ​ ១៤​ គ្រាប់​ និង Assists បាន​៤​ ដង​ប៉ុណ្ណោះក្នុង​រដូវ​កាល​នេះ។

ក្រោយ​ដំណឹង​ដាក់​លក់ Griezmann ពី​សំណាក់​ក្លឹប Barcelona គឺ​មាន​ក្លឹប​២ចាប់​អារម្មណ៍​ គឺក្លឹប​បិសាច​ក្រហម Manchester United និងក្រុម​ជើងឯក Ligue 1 Paris Saint-Germain។

គួរ​បញ្ជាក់​ផង​ដែរ​ថា កាលពី​​ខែ​កក្កដា ឆ្នាំ២០១៩ Barcelona បាន​ទិញ​ខ្សែប្រយុទ្ធ​សញ្ជាតិ​បារាំង Griezmann ពី Atlectico Madrid ក្នុង​តម្លៃ​ ១៣១​ លាន​ដុល្លារ។

ចំពោះការទិញនេះដែរ កាលនោះក្លឹប Barcelona ត្រូវ​បាន​សហព័ន្ធ​បាល់ទាត់​ភូមិន្ទ​អេស្ប៉ាញ​ផាក​ពិន័យ​ ៣២៨​ ដុល្លារ ពីបទ​ក្លឹប​នេះ ល្មើស​ច្បាប់​ពាក់ព័ន្ធ​នឹង​ការ​ទាក់ទងកីឡាករដោយផ្ទាល់ មិនឆ្លងកាត់ការអនុញ្ញាតពី Atletico Madrid អំឡុងពេល​រូប​គេ​កំពុង​ជាប់​កុងត្រារបស់​ក្លឹប​នៅឡើយ៕

ប្រភព៖ Goal ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ

មតិយោបល់