• 2020-03-23 07:29:54
  • បាល់ទាត់

Rooney គាំទ្រ​ឲ្យ​ FA រៀបចំ​ប្រកួត Premier League ឲ្យ​ចប់​ ជាជាង​រំសាយ​​

  • 2020-03-23 07:29:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Wayne Rooney និយាយ​ថា​កុំ​គិត​ពី​ផល​ប៉ះពាល់​នៅ​រដូវ​កាល​ថ្មី​ ប៉ុន្តែ​ FA ត្រូវ​ធ្វើ​យ៉ាង​ណា​លេង​ប្រកួត​ដែល​នៅ​សល់​ឲ្យ​អស់​ដើម្បី​បញ្ចប់​រដូវ​កាល​ចាស់។

ក្របខ័ណ្ឌ​កំពូល​អង់គ្លេស​ពេល​នេះ​លេង​បាន​២៩​ប្រកួត​ហើយ​ ខណៈ​​នៅ​សល់​៩​ប្រកួត​ទៀត​ប៉ុណ្ណោះ​ដើម្បី​បិទ​រដូវ​កាល។​ យ៉ាង​ណា​ Premier League បាន​សម្រេច​ពន្យារ​ពេល​រួច​ទៅ​ហើយ​ដោយ​លើក​ទី​មួយ​ដល់​ដើម​ខែ​មេសា និង​លើក​ទី​ពីរ​ដល់​ដើម​ខែ​ឧសភា។

មាន​សេណារីយ៉ូ​ជា​ច្រើន​ដែល​លើក​ឡើង​ថា​ក្របខ័ណ្ឌ​ដ៏​មាន​ឥទ្ធិពល​មួយ​នេះ​គួរ​លុប​ចោល, ឲ្យ​ពាន​ទៅ​ Liverpool ឬ​ផ្អាក​រយៈពេល​យូរ​ជា​ដើម​ ដោយ​សារ​ការ​រីករាល​ដាល​របស់​វីរុស​កូរ៉ូណា​ ប៉ុន្តែ​ Rooney ចង់​ឃើញ​ FA លេង​ឲ្យ​បាន​ចប់​រដូវ​កាល​ជាជាង​ប្រើ​វិធី​ផ្សេង។

ប្រភព​ព័ត៌មាន​ចុង​ក្រោយ​ពី Telegraph Football ឲ្យ​ដឹង​ថា​សហព័ន្ធ​បាល់ទាត់​អង់គ្លេស​កំពុង​ពិចារណា​ចាប់​ផ្ដើម​លេង​វិញ​ នៅ​ថ្ងៃ​ទី​១​ ខែ​មិថុនា​ ដោយ​បិទ​មិន​ឲ្យ​មាន​អ្នក​គាំទ្រ​ចូល​ទស្សនា៕

ប្រភព៖ telegraph ប្រែសម្រួល៖ សៀនហួរ

មតិយោបល់