- 2020-03-23 03:36:29
- បាល់ទាត់
អាយុ៤៤ឆ្នាំមែន តែ Beckham លេងបាល់ដោះអាវរាងសង្ហារជាងកូនច្បងទៀត
- 2020-03-23 03:36:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាយុ៤៤ឆ្នាំមែន តែ Beckham លេងបាល់ដោះអាវរាងសង្ហារជាងកូនច្បងទៀត
ចន្លោះមិនឃើញ
David Beckham បានត្រលប់មកកាន់ទីលាន ដោយលេងបាល់ជាមួយក្រុមគ្រួសារនិងមិត្តភ័ក្ដិនៅទីក្រុង Miami សហរដ្ឋអាមេរិក។
វីរបុរសរបស់អង់គ្លេសបានដោះអាវលេងក្រោមកម្ដៅថ្ងៃ ខណៈប្រពន្ធនាង Victoria ឈរមើលពីជ្រុងម្ចាង។ Beckham បានពាក់អាវក្រុមរបស់ខ្លួន Inter Miami មុនពេលវាចេញបង្ហាញស្នាមសាក់និងរាងដ៏សង្ហាររបស់ខ្លួន។
ក្នុងការលេងនេះក៏មានការចូលរួមពីកូនប្រុសទាំង៣ Brooklyn (២១ឆ្នាំ), Romeo (១៧ឆ្នាំ) និង Cruz (១៥ឆ្នាំ)។ ជាការពិតត្បិតឈានចូលវ័យ៤៤ឆ្នាំមែន ប៉ុន្តែ Beckham នៅតែរក្សាភាពស្រស់សង្ហារជាងកូនច្បង Brooklyn ទៅទៀតគឺគ្មានដុះក្បាលពោះ ហើយម៉ូដសនៅតែឡូយដដែល។
David Beckham សព្វថ្ងៃជាម្ចាស់ក្លឹបបាល់ទាត់ Inter Miami ជាមួយម្ចាស់ភាគហ៊ុន៣នាក់ផ្សេងទៀត ដែលកំពុងលេងនៅលីគកំពូលរបស់អាមេរិក MLS៕