• 2020-03-22 03:32:57
  • បាល់ទាត់

Fellaini ​ក្លាយ​ជា​កីឡាករ​អាជីពដំបូង​នៅ​ចិន ឆ្លង Covid-19 ​

  • 2020-03-22 03:32:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខ្សែ​បម្រើ Fellaini ​ត្រូវ​បាន​គេ​រកឃើញ​ថា​មាន​ផ្ទុក​មេរោគ Covid-19 ​ក្រោយ​ពី​រូបគេ​បាន​ធ្វើ​ដំណើរ​ដល់​ខេត្ត Jina ​កាល​ពី​ថ្ងៃ​ទី​២០​ខែ​មីនា​ឆ្នាំ​២០២០​នេះ។

​អតីត​កីឡាករ​ក្រុម Manchester United ​ខាង​លើ ​អំឡុង​ពេល​ចិន​កំពុង​ផ្ទុះ​មេរោគ Covid-19 ​រូបគេ​មិន​បាន​ចាកចេញ​ទៅ​នា​នោះ​ទេ។ ​ដោយ​ឡែក​នៅ​ថ្ងៃ​ទី​២០​កន្លង​ទៅ ​កីឡាករ​វ័យ​៣២​ឆ្នាំ​នេះ បាន​ធ្វើ​ដំណើរ​ទៅ Jinan ​ដោយ​រថភ្លើង ​ហើយ​ពេល​ទៅ​ដល់​ខេត្ត​នោះ​ក៏​រក​ឃើញ​ថា​មាន​ឆ្លង​មេរោគ Covid-19 ​តែ​ម្ដង។ ​នេះ​បើ​តាម​ព័ត៌មាន​ក្នុង​ស្រុក​ចិន​បាន​ចុះ​ផ្សាយ។

ខ្សែ​បម្រើ​បច្ចុប្បន្ន​លេង​នៅ​ក្លឹប Shandong Luneng ​ខាង​លើ​នេះ ​បាន​ក្លាយ​ជា​កីឡាករ​លីគ​កំពូល​ដំបូង​គេ​ហើយ​ដែល​បាន​ឆ្លង​មេរោគ Covid-19 ៕

ប្រភព៖ Goal អត្ថបទ៖ វ៉ាន់ សក្ដិ

មតិយោបល់
អត្ថបទថ្មី