• 2020-03-22 01:26:59
  • ព័ត៌មាន

អតីត​ប្រធាន​ក្លឹប​ Real Madrid បាន​បាត់​បង់​ជីវិត​ហើយ ក្រោយ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ

  • 2020-03-22 01:26:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Lorenzo Sanz អតីត​ប្រធាន​ក្លឹប Real Madrid បាន​ទទួល​មរណភាព​កាល​ពី​ថ្ងៃ​សៅរ៍ ក្រោយ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​សង្គ្រោះ​បន្ទាន់។

បើ​តាម​កូនប្រុស​របស់​លោក​ និយាយ​កាល​ពី​លើក​មុន​បាន​ឲ្យ​ដឹង​ថា លោក Sanz មាន​អាការៈ និង​រោគសញ្ញា​ដូច​ជំងឺ​កូវិដ ១៩ ប៉ុន្តែ​លោក​មិន​ទាន់​ដឹង​ថា​ ឆ្លង​ជំងឺ​ ឬ អត់​ទេ។

លុះ​មក​ដល់​ថ្ងៃ​សៅរ៍ ខាង​សាច់​ញាតិ​របស់​លោក Lorenzo Sanz បាន​ប្រកាស​ថា អតីត​ប្រធាន​ក្លឹប Real Madrid រូប​នេះ​បាន​បាត់បង់​ជីវិត​ទៅ​ហើយ។

សូម​បញ្ជាក់​ផង​ដែរ​ថា លោក Sanz បាន​ក្លាយ​ជា​ប្រធាន​ក្លឹប Real Madrid អំឡុង​ឆ្នាំ១៩៩៥ ដល់​ឆ្នាំ២០០០ ហើយ​ក្នុង​សម័យ​របស់​លោក ក្លឹប Real Madrid បាន​ឈ្នះ​ពាន​ជា​ច្រើន​ដូច​ជា UEFA Champions League អំឡុង​ឆ្នាំ១៩៩៨ និង​ឆ្នាំ២០០០។

យ៉ាងណាមិញ លោក​បាន​ចាញ់​ឆ្នោត​លោក Florentino Perez ក្នុង​ការ​បោះ​ឆ្នោត​ឆ្នាំ២០០០៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់