- 2020-03-20 07:22:42
- បាល់ទាត់
Neymar ឡើងយន្តហោះទៅស្រុកភ្លាម មុនពេលក្រុងបារីសបិទ ដោយសារ Covid-19
- 2020-03-20 07:22:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Neymar ឡើងយន្តហោះទៅស្រុកភ្លាម មុនពេលក្រុងបារីសបិទ ដោយសារ Covid-19
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធ Neymar បានឡើងយន្ដហោះជាមួយ Thiago Silva ទៅប្រទេសប្រេស៊ីលបាត់ទៅហើយ មុនពេលបារាំងបានប្រកាសបិទក្រុងប៉ារីស។
បារាំង ជាប្រទេសមួយដែលរងគ្រោះខ្លាំងផងដែរ ដោយមេរោគ Covid-19 ។ បច្ចុប្បន្ននេះ ទីក្រុងបារីសបានប្រកាសបិទទ្វា និងមិនឱ្យប្រជាពលរដ្ឋចាកចេញពីផ្ទះនោះទេ រហូតដល់មានការប្រកាសថ្មីពីមេរោគ Covid-19 ថាអាចគ្រប់គ្រងបានហើយ។ មុនពេលការបិទក្រុងកើតឡើង កីឡាករ Neymar ក៏បានស្នើក្លឹបដើម្បីចាកចេញទៅស្រុកកំណើតផងដែរ។ រូបគេបានប្រើប្រាស់យន្ដហោះផ្ទាល់ខ្លួន ហោះទៅប្រេស៊ីលជាមួយមិត្តរួមសញ្ជាតិ Thiago Silva ។
បារាំង មានអ្នកឆ្លង Covid-19 ជិត១ម៉ឺននាក់ហើយ និងស្លាប់ប្រមាណជា២៦៤នាក់។ បច្ចុប្បន្នក្រុមវិជ្ជសាស្ត្របារាំងកំពុងស្វះស្វែងដើម្បីផលិតថ្នាំការពារ និងព្យាបាលមេរោគមួយនេះ៕