• 2020-03-20 00:51:49
  • បាល់ទាត់

Arteta ​ធូរ​ស្រាល​ជាង​មុន​ ស្របពេល​ Arsenal បើក​ទីលាន​ហ្វឹកហាត់​ឡើងវិញ​

  • 2020-03-20 00:51:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Arsenal បាន​បង្ហើប​ឲ្យ​ដឹង​ថា​អាការៈ​គ្រូ​បង្វឹក​របស់​ខ្លួន​ Mikel Arteta កាន់​តែ​ប្រសើរ​ឡើង​ថែម​មួយ​កម្រិត​ទៀត​ ខណៈ​ក្លឹប​សម្រេច​បើក​ទីលាន​ហ្វឹកហាត់​សារ​ជាថ្មី​ក្រោយ​ផ្អាក​អស់​មួយ​រយៈ​ធំ។​

ក្រុម​រហស្សនាម​ថា​កាំភ្លើង​ធំ​បាន​បិទ​ទ្វារ​មជ្ឈមណ្ឌល​ហ្វឹកហាត់​របស់​ខ្លួន​ឈ្មោះ​ថា​ London Colney and Hale End ដើម្បី​ធ្វើការ​សម្អាត​បាញ់​ថ្នាំ​សម្លាប់​មេរោគ​ក្រោយ​ Arteta ឆ្លង​មេរោគ​ COVID-19 កាល​ពី​សប្ដាហ៍​មុន។​ Premier League បាន​កោះ​ប្រជុំ​បន្ទាន់​ និង​សម្រេច​ផ្អាក​រហូត​ដល់​ចុង​ខែ​មេសា​ក្រោយ​មាន​បញ្ហា​នេះ។​

គួរ​បញ្ជាក់​ផង​ដែរ​ ចំនួន​អ្នក​ឆ្លង​ជំងឺ​កូរ៉ូណា​នៅ​ក្នុង​ប្រទេស​អង់គ្លេស​មាន​ការ​កើន​ឡើងឥត​ឈប់​ឈរ​ ដោយ​នៅ​ក្នុង​ពេល​ថ្មីៗ​នេះ​ ចំនួន​អ្នក​ឆ្លង​កើន​រហូត​ទៅ​ដល់​ ២៦២៦​ករណី​៕

ប្រែសម្រួល៖ សៀនហួរ

មតិយោបល់