• 2020-03-19 05:02:19
  • បាល់ទាត់

មក​មើល​គ្រាប់​បាល់​ល្អ​បំផុត​ប្រចាំ​ខែ​នៅ​ Premier League របស់​ខ្សែ​ប្រយុទ្ធ​ Burnley

  • 2020-03-19 05:02:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​ទោះ​ជា​ Premier League ធ្វើ​ការ​ផ្អាក​មួយ​រយៈ​ពេល​ធំ​ដោយ​សារ​បញ្ហា​រីក​រាលដាល​នៃ​វីរុស​កូរ៉ូណា​ក៏​ដោយ​ប៉ុន្តែ​ក្របខ័ណ្ឌ​នេះ​នៅ​តែ​បន្ត​ផ្ដល់​ពាន​រង្វាន់​ប្រចាំ​របស់​ខ្លួន​ជា​ធម្មតា​។​

សម្រាប់​ខែ​កុម្ភៈ​កន្លង​ទៅ​ ជយលាភី​កីឡាករ​ឆ្នើម​បាន​ទៅ​លើ​ Bruno Fernandes របស់​ Manchester United។ ​ខ្សែ​បម្រើ​រូប​នេះ​បង្កើត​ឲ្យ​មាន​គ្រាប់​បាល់​៥​ (ស៊ុត​២​ និង​បញ្ជូន​៣​) កាល​ពី​ខែ​មុន។​ អ្នក​ចាត់​ការ​ឆ្នើម​វិញ​បាន​ទៅ​លើ​ Sean Dyche របស់​ Burnley ក្រោយ​លោក​ដឹកនាំ​ពេញ​មួយ​ខែ​មិន​ចាញ់​សោះ។

ដោយ​ឡែក​គ្រាប់​បាល់​ល្អ​បំផុត​បាន​ទៅ​លើ​ Matej Vydra របស់​ Burnley បន្ទាប់​ពី​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ឆេក​ស៊ុត​បញ្ចូល​ទី​យ៉ាង​ល្អ​ជួយ​ក្រុម​យក​ឈ្នះ​ Southampton កាល​ពី​ថ្ងៃ​ទី​១៥​កុម្ភៈ​៕

ប្រភព៖ Premier League អត្ថបទ៖ រ័ត្ន

មតិយោបល់