- 2020-03-19 04:33:12
- បាល់ទាត់
ឱ ភារុណ បង្ហាញការសប្បាយចិត្ត ក្រោយជាប់ជម្រើស១១នាក់ដំបូង លើកទី១របស់គ្រូថៃ Im-Amphai
- 2020-03-19 04:33:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឱ ភារុណ បង្ហាញការសប្បាយចិត្ត ក្រោយជាប់ជម្រើស១១នាក់ដំបូង លើកទី១របស់គ្រូថៃ Im-Amphai
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធស្លាបបឹងកេត ឱ ភារុណ បានសម្ដែងភាពរីករាយជាខ្លាំង ក្រោយរូបគេបានជាប់ជម្រើស១១នាក់ដំបូងលើកទី១ ក្រោមការដឹកនាំរបស់គ្រូបង្គោលជនជាតិថៃ Apisit Im-Aphai កាលប៉ះជាមួយក្លឹបនគរបាលជាតិ ក្នុងសប្ដាហ៍ទី៤នៃការប្រកួតដណ្ដើមពានរង្វាន់លីគកំពូលកម្ពុជារដូវកាលឆ្នាំ២០២០។
កីឡាករមានដើមកំណើតមកពីខេត្តបន្ទាយមានជ័យក្រុងប៉ោយប៉ែត បានបញ្ជាក់ថា ៖ «ខ្ញុំសប្បាយចិត្ត ព្រោះអីយើងលេងបាល់ យើងតែងចង់បានលេង១១នាក់ដំបូងក្នុងក្លឹបរបស់យើង។ ខ្ញុំសប្បាយចិត្តណាស់ ព្រោះអីគ្រូផ្ដល់ឱកាសឱ្យយើងបានបង្ហាញខ្លួន»។
ទោះបីធ្លាប់ជាប់ជម្រើស១១នាក់ដំបូងម្ដងពិតមែន ប៉ុន្តែរូបគេក៏មិនប្រាកដលើកក្រោយអាចជាប់ទៀតឡើយ ដ្បិតបឹងកេតជាក្លឹបសំបូរកីឡាករល្អៗទាំងបរទេស និងកីឡាករខ្មែរ។ យ៉ាងណាកីឡាករវ័យ២១ឆ្នាំ បានប្ដេជ្ញាខិតខំប្រឹងប្រែងហ្វឹកហាត់ និងបង្ហាញសមត្ថភាពឱ្យអស់ពីលទ្ធភាព ឱ្យលោកគ្រូ Im-Amphai បានឃើញនិងទុកចិត្ត ដើម្បីក្ដាប់ឱកាសជម្រើស១១នាក់ជាថ្មីនាប្រកួតក្រោយៗ។
បើតាមការបញ្ជាក់របស់អតីតយុវជនជម្រើសជាតិកម្ពុជា អាយុក្រោយ១៩ឆ្នាំ AFF U19 Championship គឺរូបគេនៅមានបញ្ហាកម្លាំង ដោយមិនអាចលេង៩០នាទីពេញ ចំណែកបញ្ហាទី២ គឺការបញ្ចប់ទីមិនសូវច្បាស់ ដែលចាំបាច់ត្រូវបង្រឹងបន្ថែម។
ឆ្លងកាត់៤ប្រកួតនៃពានរង្វាន់លីគកំពូលកម្ពុជារដូវកាលឆ្នាំ២០២០កន្លងមក ឱ ភារុណ បានចូលលេង២ប្រកួត។ ប្រកួតទី១ បឹងកេតបានត្រឹម ០-០ ជាមួយណាហ្គាវើលដ៏ កីឡាភារុណប្ដូរចូលជំនួស ចាន់ វឌ្ឍនាកា ក្នុងតង់ទី២ និងប្រកួតទី២ បឹងកេតឈ្នះក្លឹបបាល់ទាត់នគរបាលជាតិ ៣-០ រូបគេជាប់ជម្រើស១១នាក់ដំបូង លេងបានជាង៥០នាទី និងរកបាន១គ្រាប់នាំមុខមុន ខ្សែប្រយុទ្ធ សៀង ចន្ទា រកបាន២គ្រាប់បន្ថែម។
កីឡាករជំនាញជើងឆ្វេង ឱ ភារុណ បានចូលឈុតធំបឹងកេតក្នុងឆ្នាំ២០១៦ និងបន្តរហូតដល់រហូតកាលឆ្នាំ២០២០នេះ៕