• 2020-03-19 02:29:23
  • បាល់ទាត់

ព្រឹត្តិការណ៍ U16 ​និង U18 ​កម្ពុជា ​ផ្អាក​ការ​ប្រកួត ​ព្រោះ​ខ្លាច Covid-19 ​

  • 2020-03-19 02:29:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ការ​ប្រកួត​ជម្រើស​ជើង​ឯក​យុវជន​ក្រោម​អាយុ​១៦​ឆ្នាំ​និង​១៨​ឆ្នាំ ​ឆ្នាំ​២០២០​នេះ ​ត្រូវ​បាន​ផ្អាក​ជា​ផ្លូវការ​ហើយ ​ក្រោយ​ពី​មេរោគ Covid-19 ​កំពុង​រីក​រាលដាល​ខ្លាំង​ពាសពេញ​ពិភព​លោក។

​លិខិត​ដែល​ចុះ​ផ្សាយ​ដោយ​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ការ​ប្រកួត​តាម​សាលា​តម្រង់​ទិស​តាម​បណ្ដា​ខេត្ត​នានា​នៅ​ឆ្នាំ​នេះ​ត្រូវ​បាន​ផ្អាក​សិន ​ត្បិត​អី​មេរោគ​ឆ្លង Covid-19 ​ក៏​កំពុង​មាន​នៅ​កម្ពុជា​ផង​ដែរ។ ដើម្បី​ជា​វិធានការ​ការពារ ​មេរោគ​ខាង​លើ​នេះ ​សហព័ន្ធ​បាន​ចេញ​បញ្ជាក់​ឱ្យ​ផ្អាក​ការ​ប្រកួត​នៅ​ឆ្នាំ​នេះ​សិន។ ​ការ​ជួន​ដំណឹង​នៃ​ការ​ប្រកួត​ឡើង​វិញ ​នឹង​ធ្វើ​ឡើង​នៅ​ពេល​បន្ទាប់​ទៀត។

​រំលឹក​ថា​នៅ​កម្ពុជា គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​១៩​ខែ​មីនា​ឆ្នាំ​២០២០​នេះ ​មាន​ករណី​ឆ្លង​រហូត​ដល់​៣៧​ករណី​ហើយ ​ដោយ​ភាគ​ច្រើន​គឺ​ជនជាតិ​ខ្មែរ​ឥស្លាម ​ដែល​ទើប​មក​ពី​ប្រទេស​ម៉ាឡេស៊ី៕

អត្ថបទ៖ វ៉ាន់ សក្ដិ

មតិយោបល់