• 2020-03-18 13:04:52
  • បាល់ទាត់

Euro ផ្អាក Barca ក៏​ពន្យារ​បញ្ចប់​តួនាទី Setien ហើយ​ផ្ដល់​ការងារ​ឲ្យ​គ្រូ​ល្បី​ឈ្មោះមួយ​រូប

  • 2020-03-18 13:04:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Ronald Koreman គ្រូ​បង្គោល​ក្រុម​ជម្រើស​ជាតិ​ហុល្លង់​ បាន​និយាយ​ទៅ​កាន់​សារព័ត៌មាន​ Marca នា​ពេល​ថ្មី​ៗ​នេះ​ថា​ គម្រោង​ការ​ត្រលប់​ទៅ​កាន់​ក្លឹប​ Barcelona វិញ​របស់​លោក​ត្រូវ​ពន្យារ​ពេល​ ដោយ​សារ​តែ​ការ​ប្រកួត​ UEFA Euro ត្រូវ​បាន​ផ្អាក​នៅ​ក្នុង​ឆ្នាំ​នេះ​។ ការ​នេះ​ហើយ​អាច​នឹង​ធ្វើ​ឲ្យ​ការងារ​របស់​លោក Quique Setien បន្ត​រហូត​ដល់​ឆ្នាំ​ក្រោយ។

លោក​ Koreman បាន​និយាយ​ថា​ ៖ " ​ឯកសារ​កុងត្រា​របស់​ខ្ញុំ​​ទៅ​កាន់​ក្លឹប​ Barcelona វិញ​ គឺ​សម្រាប់​ការ​ប្រកួត​ពាន​ជើង​ឯក​ទ្វីប​អឺរ៉ុប​ចប់​នៅ​ក្នុង​ឆ្នាំ​នេះ​ " ។

អតីត​ជំនួយ​ការ​គ្រូ​បង្គោល​ក្លឹប​នេះ​ បាន​បន្ត​ថា​ ៖ " ខ្ញុំ​អត់​ទាន់​ដឹង​ពេល​ណា​ច្បាស់​ដែរ​ តែ​ដឹង​តែ​ក្រោយ​ប្រកួត​ពាន​លីគ​កំពូល​ចប់​នៅ​ក្នុង​ឆ្នាំ​ ២០២១។ ទោះ​ជា​យ៉ាង​ខ្ញុំ​អត់​ខ្វល់​រឿង​ហ្នឹង​ផង​ " ។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ការ​ប្រកួត​ពាន​កម្មវិធី​ UEFA ដែល​មាន​ដូច​ជា​ UEFA Champions League និង​ UEFA Europa League ត្រូវ​បាន​លើ​ថ្ងៃ​ការ​ប្រកួត​ទាំង​អស់​ដោយ​សារ​ ជំងឺ​កូវីដ ១៩​កំពុង​រីករាល​ដាល​ខ្លាំង​នៅ​បណ្ដាល​ប្រទេស​ក្នុង​ទ្វីប​អឺរ៉ុប​៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់