• 2020-03-18 12:58:37
  • ព័ត៌មាន

Chelsea ផ្ដល់​អូតែល​ទុក​ឲ្យ​ខាង​បុគ្គលិក​សុខាភិបាល​អង់គ្លេស ជាមួយ​លក្ខខ័ណ្ឌ​ពិសេស

  • 2020-03-18 12:58:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ Chelsea នៅ​ក្នុង​ថ្ងៃ​ពុធ​នេះ​ដែរ​ បាន​ចេញ​សេចក្ដីថ្លែងការណ៍​មួយ បញ្ជាក់​អំពី​ការ​បរិច្ចាគ​សណ្ឋាគារ​សហស្សវត្ស (Millennium Hotel) ទៅ​ឲ្យ​សេវាកម្ម​សុខាភិបាល​ជាតិ​របស់​អង់គ្លេស ដើម្បី​ទុក​ឲ្យ​បុគ្គលិក​ពេទ្យ​សម្រាក។

បើ​តាម​ការ​លើកឡើង​របស់ Chelsea បាន​ឲ្យ​ដឹង​ថា គំនិត​នេះ​ជា​ការ​ផ្ដួចផ្ដើម​របស់​មហាសេដ្ឋី​ជនជាតិ​រុស្ស៊ី Roman Abramovich ដែល​ជា​ម្ចាស់​ក្លឹប​នេះ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ការ​បរិច្ចាគ​នេះ​ សម្រាប់​តែ​បុគ្គលិក​សុខាភិបាល​សម្រាក​ប៉ុណ្ណោះ មិនមែន​សម្រាប់​ព្យាបាល​ជំងឺ​ទេ។ ដោយហេតុ​ថា បុគ្គលិក​ខ្លះ​មាន​ផ្ទះ​ឆ្ងាយ ហើយ​ត្រូវ​ធ្វើ​ដំណើរ​ទៅ​មក ដែល​ធ្វើ​ឲ្យ​បាក់​កម្លាំង ហេតុ​នេះ​ហើយ​សណ្ឋាគារ​លំដាប់​ពិភពលោក​នេះ អាច​ជួយ​សម្រាល​បន្ទុក​ពួក​គេ​បាន​ខ្លះ។

ក្នុង​សេចក្ដីថ្លែងការណ៍​នោះ​ក៏​បាន​បញ្ជាក់​ច្បាស់​ថា កុងត្រា​រវាង​សណ្ឋាគារ​ក្លឹប និង​ខាង​សុខាភិបាល​អង់គ្លេស​មាន​រយៈពេល ២ខែ ហើយ​អាច​ចរចា​គ្នា​បាន​តាម​ក្រោយ តែ​បុគ្គលិក​ណា​ដែល​មាន​រោគសញ្ញា​កូវិដ​ ១៩ មិន​អនុញ្ញាត​ឲ្យ​ចូល​ស្នាក់​នៅ​ឡើយ។

គិត​ត្រឹម​ពេល​នេះ​ដែរ​ នៅ​អង់គ្លេស​មាន​អ្នក​ឆ្លង​ជំងឺ​រាតត្បាត​សកល​នេះ​ចំនួន ១,៩៥០​ករណី ជា ៦៥ករណី និង​ស្លាប់​ចំនួន ៧១នាក់៕

ប្រភព៖ chelseafc ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់