• 2020-03-18 03:35:51
  • បាល់ទាត់

TN KANDAL FC​ ឈ្នះ​៥ប្រកួត​ជាប់​គ្នា​ធ្វើ​ឲ្យ​កីឡាករ​រឹតតែ​មាន​ឆន្ទៈ​ខ្ពស់​ចង់​ឈ្នះ​ពាន​ KW Cambodia League

  • 2020-03-18 03:35:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​គ្រប់គ្រង​ក្រុម​បាល់ទាត់​ TN KANDAL FC​ ការ​ឈ្នះ​៥ប្រកួត​ជាប់ៗ​គ្នា​ និង​ឈ្នះ​ក្រុម​ខ្លាំង​២ក្រុម​មក​នេះ​ធ្វើ​ឲ្យ​កីឡាករ​គ្រប់​រូប​របស់​ខ្លួន​មាន​ឆន្ទៈ​ខ្ពស់​ចង់​ឈ្នះ​ពាន​រង្វាន់​ KW Cambodia League ។​

រូបភាពគូ ISI

តំណាង​ក្រុម​ TN KANDAL FC​ បាន​ឲ្យ​ដឹង​ថា​ ការ​ប្រកួត​ជា​មួយ​ AVATAR FC​ កាល​ពី​ថ្ងៃ​អាទិត្យ​ ទី១៥​ កន្លង​ទៅ​នេះ​គឺ​ពិត​ជា​ពិបាក​ និង​ស្វិតស្វាញ​បំផុត​ទម្រាំ​អាច​យក​ឈ្នះ​បាន​ ព្រោះ​ដឹង​ហើយ​ថា​ក្រុម​នេះ​ជា​ក្រុម​ខ្លាំង​មួយ។​ ការ​ប្រកួត​នេះ​គឺ​អាច​និយាយ​បាន​ថា​តានតឹង​ដូច​ TN KANDAL FC​ ប៉ះ​ជា​មួយ​ ISI​ អញ្ចឹង​ដែរ។​

រូបភាពគូ ISI

ចំណុច​ខ្លាំង​ដែល​ធ្វើ​ឲ្យ​ TN KANDAL FC​ លេង​បាន​ល្អ​ និង​ឈ្នះ​៥ប្រកួត​ជាប់​ៗ​គ្នា​ឈរ​លើ​កំពូល​តារាង​នេះ​ដោយ​សារ​ ទី១​ វិន័យ​ កីឡាករ​គ្រប់​គ្នា​មាន​មក​ហ្វឹកហាត់​បាន​ទៀងទាត់​និង​ត្រឹមត្រូវ​ល្អ។​ ទី២​ កីឡាករ​គ្រប់​គ្នា​មាន​ឆន្ទៈ​ជា​ក្រុម​ រួម​ទាំង​មាន​ការ​ចែក​រំលែក​បទ​ពិសោធ​បាន​ច្រើន​​ពី​សំណាក់​កីឡាករ​អាជីព​ចាស់ៗ។​ ទី៣​ ការ​លេង​ជា​ក្រុម​ មិន​មាន​ទេ​ការ​លេង​ជា​បក្ស​ជា​ពួក។​ ជ័យជម្នះ​ជា​បន្តបន្ទាប់​នេះ​ពិត​ជា​ជួយ​ជំរុញ​ឲ្យ​កីឡាករ​មាន​ចិត្ត​ខ្លាំង​ដើម្បី​ខំប្រឹង​ឈាន​ទៅ​រក​ការ​ឈ្នះ​ពាន​នៅ​ចប់​រដូវ​កាល​ ឆ្នាំ​២០២០​ នេះ។​

លទ្ធផលសប្ដាហ៍ទី៥

រំលឹក​ដែរ​ថា​ សម្រាប់​ការ​ប្រកួត​សន្សំ​ពិន្ទុ​សប្ដាហ៍​ទី៥​ នៃ​ពាន​រង្វាន់​ពាក់កណ្ដាល​អាជីព​ KW Cambodia League​ កាល​ពី​ថ្ងៃ​អាទិត្យ​នេះ​ ក្រុម​ TN KANDAL FC​ បាន​យក​ឈ្នះ​ក្រុម​ខ្លាំង​ AVATAR FC​ ៣-១។​ បច្ចុប្បន្ន​នេះ​ក្រុម​ TN KANDAL FC​ ឈរ​កំពូល​តារាង​ KW Cambodia League​ កំពុង​មាន​ ១៥​ពិន្ទុ​ ប្រកួត​បាន​៥ដង៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់