- 2020-03-17 12:58:41
- បាល់ទាត់
សារបែកធ្លាយបង្ហាញថា Euro ឆ្នាំ២០២០ ត្រូវបានផ្អាកហើយ!
- 2020-03-17 12:58:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សារបែកធ្លាយបង្ហាញថា Euro ឆ្នាំ២០២០ ត្រូវបានផ្អាកហើយ!
ចន្លោះមិនឃើញ
កាលពីពេលអម្បាញ់មិញនេះ សហព័ន្ធបាល់ទាត់ប្រទេសន័រវែសបានបង្ហោះសារនៅបណ្ដាញ Twitter ថា សហព័ន្ធសមាគមបាល់ទាត់អឺរ៉ុប UEFA បានផ្អាកព្រឹត្តិការណ៍ Euro ឆ្នាំ២០២០ហើយ។
បើតាមខ្លឹមសាររបស់ស្ថាប័នបាល់ទាត់របស់ន័រវែសបានឲ្យដឹងថា ព្រឹត្តិការណ៍បាល់ទាត់ប្រចាំទ្វីបអឺរ៉ុបមួយនេះ នឹងលើកទៅឆ្នាំ២០២១ ដោយលេងនៅថ្ងៃទី១១ ខែមិថុនា ដល់ថ្ងៃទី១១ ខែកក្កដា។
ក្នុងប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ តួរលេខអ្នកឆ្លងជំងឺកូវីដ ១៩ នៅទ្វីបអឺរ៉ុប បានកើនឡើងជាលំដាប់ ដែលធ្វើឲ្យព្រឹត្តិការណ៍កីឡា និងការជួបជុំនានាត្រូវបានផ្អាក ខណៈប្រទេសមួយចំនួនដូចជា បារាំងសម្រេចបិទប្រទេសខ្លួនឯងទៀតផង។
ទោះជាយ៉ាងណាក៏ដោយ គិតត្រឹមពេលនេះ ខាង UEFA មិនទាន់បកស្រាយជាផ្លូវការនៅឡើយអំពីព័ត៌មានមួយនេះ៕