• 2020-03-17 05:25:19
  • បាល់ទាត់

ហេតុ​អ្វី​លោក ស៊ុំ វណ្ណា មិន​ដាក់ Esoh Omogba ពេល​ប៉ះ Angkor Tiger?

  • 2020-03-17 05:25:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អំឡុង​ពេល​ភ្នំពេញក្រោន​ ប្រកួត​ជាមួយ​​ព្រះខ័នរាជស្វាយរៀង នៃពានរង្វាន់លីគកំពូលកម្ពុជា ឆ្នាំ២០២០ក្នុង​សប្ដាហ៍​ទី​៤ ខ្សែ​បម្រើប្រយុទ្ធ Esoh Omogba ត្រូវ​បាន​ប្ដូរ​ចូល​នៅ​ចុងតង់​ទី​២។ ​វត្ត​មាន​របស់ Omogba បាន​ធ្វើ​ឱ្យ​ការប្រកួត​មាន​ការ​ផ្លាស់ប្ដូរ​បន្តិច​ដែរ ចំណែក​​អ្នកគាំទ្រ​មួយ​ចំនួន​ក៏​បាន​កោតសរសើរ​ ពី​សមត្ថភាព​របស់​រូបគេ​ផងដែរ។

លោកគ្រូ ស៊ុំ វណ្ណា គ្រូបង្គោលភ្នំពេញក្រោន

ដោយឡែក​​កាល​ប៉ះគ្នា​ជាមួយក្លឹប Angkor Tiger នា​​​ថ្ងៃ​អាទិត្យ​កន្លង​ទៅ អតីត​គ្រូ​ក្លឹបស៊ីម៉ាក់​យូ​ណាយ​ធី​ត វេ​ស្ទើ​ន​ភ្នំពេញ និង​គ្រូ​ជំនួយ​ក្លឹប​បៀ​ល​ប្រាយ​យូ​ណាយ​ធី​ត លោក​ ស៊ុំ វណ្ណា មិន​បាន​ដាក់​ឱ្យ​កីឡាករ​រូប​នេះ​លេង​ទេ។ តើ​មក​​ពី​មូលហេតុ​អ្វី?

ជុំវិញ​ចម្ងល់​នេះ គ្រូ​បង្គោល​ភ្នំពេញក្រោនកម្រិត AFC A-Licens លោក ស៊ុំ វណ្ណា បាន​ឱ្យ​ដឹង​ថា មកពី​កីឡាករនីហ្សេរីយ៉ារូបនេះមានបញ្ហារបួសភ្លៅ ដូច្នេះលោកមិនទាន់ដាក់ឱ្យលេងឡើយ ក្រែងរបួសកាន់តែធ្ងន់ធ្ងរ។

គ្រូជំនួសតំណែងលោកគ្រូបង្វឹក Leonardo Vitorino អំឡុងឆ្នាំ២០១៩រូបនេះ បានពន្យល់ថា ៖«គាត់មានបញ្ហាភ្លៅ យើងអត់ហ៊ានបង្ខំឱ្យគាត់លេងទេ យើងឱ្យគាត់ជាឡើងវិញ ដើម្បីលេងនៅថ្ងៃទី៥»។

កីឡាករ Esoh Omogba នៅភ្នំពេញក្រោន

Esoh Omogba បាន​មក​លេង​ឱ្យបឹងកេត នៅ​លីគកំពូល​កម្ពុជា​នាអំឡុង​ឆ្នាំ ២០១៥ ដល់ ២០១៨, លេង​ឱ្យ​ណាហ្គាវើលដ៍ឆ្នាំ​២០១៩ និង​២០២០​ កីឡាករ​មាន​ប្រពន្ធ​ជនជាតិ​ថៃ​ Omogba លេង​ឱ្យ​ក្លឹបម្ចាស់​ជើងឯក​លីគកំពូល​កម្ពុជា៦សម័យកាល​ ភ្នំពេញក្រោន។

នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០ខាងមុខ ក្លឹបខ្លាំងភ្នំពេញក្រោននឹងបើកទ្វារកីឡដ្ឋាន Smart RSN របស់ខ្លួនទទួលក្រុមភ្ញៀវវិសាខា ដូច្នេះរងចាំមើលថាតើ Esoh Omogba អាចជួយឱ្យក្លឹបថ្មីរបស់គេឈ្នះឬក៏យ៉ាងណា៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់