
- 2020-03-16 07:15:49
- បាល់ទាត់
ឈ្នះ វិសាខា ១-០ គ្រូទ័ព៖ បាល់ទាត់គឺអញ្ចឹងមិនប្រាកដថាក្រុមមានលុយអាចនឹងឈ្នះនោះទេ
- 2020-03-16 07:15:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឈ្នះ វិសាខា ១-០ គ្រូទ័ព៖ បាល់ទាត់គឺអញ្ចឹងមិនប្រាកដថាក្រុមមានលុយអាចនឹងឈ្នះនោះទេ
ចន្លោះមិនឃើញ
គ្រូបង្វឹករបស់ក្រុមបាល់ទាត់ កងយោធពលខេមរភូមិន្ទ ដូចទៅនិងអ្វីដែលធ្លាប់ប្រាប់ពីមុនៗមកហើយថា ក្នុងបាល់ទាត់គឺបែបនេះមិនប្រាកដថាក្រុមអ្នកមានអាចនឹងឈ្នះនោះទេ ទាល់តែមានការរៀបចំក្រុមបានល្អទើបឈ្នះ។
លោក ទេព ឡុងរចនា គ្រូបង្វឹករបស់ក្រុមទ័ព បានសរសើរខាងម្ចាស់ផ្ទះវិសាខា ថាជាក្រុមមួយដែលរៀបចំបានល្អជាងក្រុមណាៗ ក្នុងការទទួលភ្ញៀវមកប្រកួតមិនថាសន្តិសុខ ទីលានប្រកួត កន្លែងសម្រាប់កីឡាករ។
បើនិយាយពីការប្រកួតវិញគ្រូបង្វឹករបស់ក្រុមទ័ព រូបនេះប្រាប់ឲ្យដឹងថា ក្នុងបាល់ទាត់មិនអាចថាក្រុមអ្នកមានដឹងតែឈ្នះការប្រកួតនោះទេ ពោលអាស្រ័យលើការរៀបចំផងដែរ។ ការរៀបចំនោះគឺពាក់ព័ន្ធ និងកីឡាករ ការហ្វឹកហាត់ឲ្យទៅជាទម្លាប់ បូកជាមួយការដឹងពីចំណុចខ្លាំង ចំណុចខ្សោយគូប្រកួតទាំងនេះជាភាពជាក់ស្ដែងក្នុងបាល់ទាត់។ រាល់ការហាត់រៀននេះ ត្រូវតែឧស្សាហ៍ត្រួតពិនិត្យកំហុសឆ្គងក្នុងការកែប្រែ ឬបំពេញចន្លោះប្រហោងទាំងនោះ។
មួយវិញទៀតសម្រាប់ការប្រកួតរដូវកាលនេះ គឺពិបាកទាយទុកមុន ឬស្មានត្រូវណាស់ថាក្រុមណានឹងលើកពានបាននោះ ព្រោះដោយសារតែកីឡាករខ្មែរមួយចំនួនបានមានការអភិវឌ្ឍន៍សមត្ថភាពបានល្អ និងកីឡាករបរទេសកម្រិតក៏ប្រហាក់ប្រហែលគ្នាដែរ។ មិនមានក្រុមណាមួយល្អដាច់ដូចមុនៗនោះឡើយ ។ ប៉ះ វិសាខា ម្សិលមិញគឺក្រុមរបស់លោកលេងទប់ច្រើន និងវ៉ៃបកវិញនៅពេលមានឱកាស។ ដោយសារតែដឹងហើយថាម្ចាស់ផ្ទះ ជាក្រុមខ្លាំងមួយដូច្នេះការសម្រុកប្រយុទ្ធក៏ខ្លាំងដូចគ្នា ហេតុនេះក្រុម ទ័ព មានតែព្យាយាមទប់ឲ្យបានច្រើនតែប៉ុណ្ណោះ។
រំលឹកដែរថា ការប្រកួតលីគកំពូលកម្ពុជាសប្ដាហ៍ទី៥ រវាងម្ចាស់ផ្ទះ វិសាខា និងក្រុមកងយោធពលខេមរភូមិន្ទ ម្សិលមិញនេះបញ្ចប់ទៅដោយលទ្ធផល ០-១ គឺក្រុមភ្ញៀវជាអ្នកទទួលបាន៣ពិន្ទុ។ វិសាខា បច្ចុប្បន្នឈរនៅលេខ៣ មាន៩ពិន្ទុ ខណៈក្រុមកងយោធពលខេមរភូមិន្ទ ឈរនៅលេខ ៧ មាន៨ពិន្ទុ ៕