• 2020-03-16 03:26:37
  • បាល់ទាត់

គ្រូ Angkor Tiger ថាអាជ្ញាកណ្ដាល​ឱ្យ​កាត​ក្រហម Yudai Ogawa គឺ​យុត្តិធម៌

  • 2020-03-16 03:26:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូ​បង្គោល​របស់ Angkor Tiger លោក Oriol Mohedano បាន​ប្រាប់ Sabay ក្រោយ​ចប់​ការប្រកួត​រវាង​ភ្នំពេញក្រោន និង​ Angkor Tiger កាលពីម្សិលមិញ​ថា​ អាជ្ញាកណ្ដាលផ្ដល់​កាត​ក្រហម​ឱ្យ​ Yudai Ogawa កូន​ក្រុម​របស់ខ្លួន​គឺ​យុត្តិធម៌​ មិន​លំអៀង​ឡើយ។

លោក Oriol Mohedano និង Yudai ពេលកម្ដៅដសាច់ដុំនៅ Smart RSN

លោក Oriol Moheda សង្កត់​ធ្ងន់​បែប​នេះ ៖«ខ្ញុំ​ពិត​ជា​សោកស្ដាយ ខ្ញុំ​មិន​ចង់​ឱ្យ​មាន​រឿង​នេះ​កើត​ឡើង​ក្នុង​ទីលាន​ទេ មិន​មែន​តែ​​ពេល​នេះ គឺ​មិន​ចង់​ឱ្យ​កើត​មានតែម្ដង។ កាត​ក្រហម​គឺ​យុត្តិធម៌ ហើយ​ខ្ញុំ​ត្រូវ​ការពារ នឹង​មិន​ឱ្យ​កើត​ឡើង​​ទៀត​ឡើយ»។

កីឡាករ Yudai Ogawa ជា​ខ្សែ​បម្រើ​ដ៏​ល្អ​មួយ​រូប​របស់ Angkor Tiger។ រូប​គេ​នឹង​ត្រូវ​ខកខាន​លេង​មួយ​ប្រកួត​នៅ​សប្ដាហ៍​ទី​៦។ ចំពោះ​ការ​អវត្តមាន​របស់​ខ្សែ​បម្រើ​សញ្ជាតិ​ជប៉ុន​នេះ គ្រូ​បង្គោល​សញ្ជាតិ​អេស្ប៉ាញ Mohedano ថា​មិន​ប៉ះពាល់​ដល់​ក្រុម​ឡើយ ព្រោះ​លោក​មាន​កីឡាករ​ច្រើន ដើម្បី​ជំនួស​រូប​​គេ។

​នៅ​វគ្គ​ថែម​ម៉ោង ៣នាទីចុងក្រោយ Yudai Ogaw ដណ្ដើមបាល់បានរួច​អូស​ឡើង​លើ ប៉ុន្តែ​ត្រូវ​ Nieto Andres ខ្សែ​ប្រយុទ្ធ​ភ្នំពេញ​ក្រោនធ្វើ​ឱ្យ​ដួល។ ដោយ​ទប់​កំហឹង​មិន​បាន Yudai បាន​យក​ក្បាល​បុក​ទ្រូង Nieto បង្ក​ជា​កំហុស​កាត​ក្រហម ត្រូវ​អាជ្ញាកណ្ដាល​បណ្ដេញ​ចេញ។ ចប់​ការ​ប្រកួតនៃ​ការ​ប្រកួត​ដណ្ដើម​ ពានរង្វាន់​លីគកំពូល​កម្ពុជា​សប្ដាហ៍​ទី​៥ ភ្នំពេញ​ក្រោនបាន​យក​ឈ្នះ​ក្រុម​ភ្ញៀវ​ Angkor Tiger ១-០ ឈរ​កំពូល​តារាង​​បណ្ដោះ​អាសន្ន មាន​១៣​ពិន្ទុ​ក្នុង​ដៃ ខណៈ Angkor Tiger ឈរលេខរៀងទី៤ មាន៨ពិន្ទុ៕

កីឡាករ Yudai Ogawa /រូបភាព Angkor Tiger

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់