• 2020-03-15 02:27:17
  • បាល់ទាត់

នៅខ្លាំងដដែល Ronaldinho ​នៅ​ក្នុង​គុក​មែន ប៉ុន្តែ​អាច​លើកពាន​រង្វាន់ សាច់​ជ្រូក១៦គីឡូ

  • 2020-03-15 02:27:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កីឡាករ Ronaldinho ​កំពុង​ស្ថិត​ក្នុង​គុក​មួយ​នា​ប្រទេស​ប៉ារ៉ាហ្គាយ ​ក្រោយ​ពី​រូបគេ​បាន​ប្រើប្រាស់​លិខិត​ឆ្លង​ដែន​ក្លែងក្លាយ​ចូល​ប្រទេស​នេះ​។

​បើ​ទោះ​ជា​ស្ថិត​នៅ​ក្នុង​គុក​មែន ប៉ុន្តែ​កាសែត​ក្នុង​ប្រទេស​ប៉ារ៉ាហ្គាយ ​បាន​បញ្ជាក់​ថា​ការ​រស់​នៅ​របស់ Ronaldinho ​គឺ​សប្បាយ​មិន​ធម្មតា​នោះ​ទេ។ ​មាន​អ្នក​ទោស​ក្នុង​គុក​ជា​ច្រើន​នាក់ ដែល​ជា​អ្នក​គាំទ្រ​របស់​គេ ​ហើយ​តែងតែ​ជួយ​ផ្គត់ផ្គង់​ដល់​កីឡាករ​ប្រេស៊ីល​នេះ​ជា​និច្ច។ ​ថ្ងៃ​ដំបូង​ដែល​រូបគេ​ចូល​ក្នុង​គុក ​មាន​អ្នក​ទោស​ជា​ច្រើន​នាក់​បាន​មក​សុំ​ហត្ថលេខា​ទៀត​ផង។

​ខណៈ​ដែល​ថ្មី​ៗ​នេះ​ទៀត​សោត ​Ronaldinho ​ក៏​បាន​ចូល​ប្រកួត​បាល់ទាត់​ពាន​រង្វាន់​ក្នុង​គុក​មួយ​ផង​ដែរ ​ហើយ​ថែម​ទាំង​បាន​លើក​ពាន​ផង​ដែរ។ ​រូបគេ​និង​មិត្ត​រួម​ក្រុម​ដទៃ​ទៀត ​បាន​លេខ​១ ​ជាមួយ​រង្វាន់​ជ្រូក​អាំង​១៦​គីឡូក្រាម​ផង​ដែរ​។ ​និយាយ​ពី​ការ​ប្រកួត​ពាន​ក្នុង​គុក​នេះ​វិញ គឺ​ក្រុម​ម្ខាង​មាន​៥​នាក់។ ​ដោយ​ក្រុម Ronaldinho ​បាន​ឈ្នះ​ដៃ​គូ​រហូត​ដល់​១១ -២ ​ហើយ​អតីត​កីឡាករ Barcelona ​នេះ ​រក​បាន​៥​គ្រាប់ ​និង​បញ្ជូន​បាល់​ឱ្យ​មិត្ត​រួម​ក្រុម​បាន​៦​គ្រាប់៕

ប្រភព៖ Dailymail អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់