• 2020-03-13 01:00:15
  • បាល់ទាត់

Arteta អ្នក​ចាត់​ការ​របស់ Arsenal តេស្ដ​​​រក​ឃើញ​កូរ៉ូណា​ក្នុង​ខ្លួន

  • 2020-03-13 01:00:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​​ចាត់​ការ​របស់ Arsenal លោក Mikel Arteta បាន​ពិនិត្យ​វិជ្ជមាន​រក​ឃើញ​វីរុស​កូរ៉ូណា​នៅ​ក្នុង​ខ្លួន​ ហើយ​ការ​ប្រកួត​​ជាមួយ Brighton នៅ​ថ្ងៃ​សៅរ៍​សប្ដាហ៍​​នេះ​ត្រូវ​ផ្អាក​សិន។

ក្លឹប​កាំភ្លើង​ធំ​បាន​បិទ​​ទីលាន​ហ្វឹកហាត់ ហើយ​​បុគ្គលិក​ក្លឹប​ដែល​បាន​ទាក់ទង​ជាមួយArteta កន្លង​​មក​​ត្រូវ​​ដាក់​ដោយ​ឡែក​សិន។ Premier League នឹង​ធ្វើ​ការ​ប្រជុំ​​ជា​បន្ទាន់​មួយ​ជាមួយ​ក្លឹប​នៅ​ថ្ងៃ​សុក្រ​នេះ ដើម្បី​ពិភាក្សា​​ពី​អនាគត​នៃ​ពេលវេលា​ប្រកួត។

“នេះ​ពិត​ជា​រឿង​ខកចិត្ត​ខ្លាំង​ណាស់។ ខ្ញុំ​បាន​ធ្វើ​ការ​តេស្ដ​ពិនិត្យ​សុខភាព បន្ទាប់​ពី​មាន​អារម្មណ៍​មិន​ស្រួល​ខ្លួន។ ខ្ញុំ​នឹង​ត្រលប់​មក​ធ្វើ​ការ​​ភ្លាម នៅ​ពេល​ដែល​ខ្ញុំ​ត្រូវ​បាន​អនុញ្ញាត"។ សម្ដី​របស់ Arteta។ Arsenal នឹង​ដាក់​មនុស្ស​ជា​ច្រើន​ឲ្យ​នៅ​ដាច់​ដោយ​ឡែក ក្នុង​នោះ​ក៏​មាន​​ក្រុម​កីឡាករ​​ឈុត​ផង​ដែឬ៕ ​​

ប្រភព៖ BBC ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់