• 2020-03-11 11:23:58
  • បាល់ទាត់

ក្រោយ​ប្រកួតប៉ះ Man City ពន្យារ​ពេល Arsenal ក៏​តម្រូវ​ឲ្យ​កីឡាករ​ធ្វើ​រឿង​ចាំ​បាច់​មួយ​

  • 2020-03-11 11:23:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​មួយ​ចំនួន​របស់​ក្លឹប​ Arsenal នឹង​ត្រូវ​នៅ​ដាច់​លែក​នៅ​ក្នុង​ផ្ទះ​រៀង​ៗ​ខ្លួន​រយៈពេល​ ១៤​ថ្ងៃ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​ផ្ទាល់​របស់​គេហទំព័រ​ក្លឹប​នេះ​។

​ការ​នៅ​ដាច់​លែក​នៅ​ក្នុង​ផ្ទះ​រៀង​ៗ​ខ្លួន​បែប​នេះ​ ដោយ​សារ​តែ​ ពួក​គេ​បាន​ប៉ះ​ពាល់​ផ្ទាល់​ជា​មួយ​លោក​ Evangelos Marinakis ម្ចាស់​ក្លឹប​ Nottingham Forest ដែល​បាន​ប្រកាស​ខ្លួន​ថា​មាន​ជំងឺ​​កូរ៉ូណា​កាល​ពី​ម្សិល​មិញ​នេះ​។

មូលហេតុ​ដែល​ខាង​ក្លឹប​ Arsenal ធ្វើ​បែប​នេះ​គឺដើម្បី​ទប់​ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​នេះ​ ព្រោះ​ថា​កីឡាករ​ទាំង​នេះ​ បាន​ជួប​នឹង​លោក​ Marinakis ផ្ទាល់​កាល​ពី​ ១៣​ថ្ងៃ​មុន​នៅ​ក្នុង​ទីលាន​ Emirate ។

ទន្ទឹម​នឹង​នេះ​ ខាង​ក្លឹប​ Arsenal ក៏​បាន​ធ្វើ​ការ ប្រកាស​​ផ្អាក​ការ​ប្រកួត​ជា​មួយ​ក្លឹប​ Manchester City នៅ​យប់​នេះ​ផង​ដែរ​៕

ប្រភព៖ arsenal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់