- 2020-03-11 05:13:53
- បាល់ទាត់
ចំណាត់ការរបស់ក្របខ័ណ្ឌធំទាំង៥នៅអឺរ៉ុបរឿងកូរ៉ូណា LaLiga តឹងរ៉ឹងជាងគេ
- 2020-03-11 05:13:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចំណាត់ការរបស់ក្របខ័ណ្ឌធំទាំង៥នៅអឺរ៉ុបរឿងកូរ៉ូណា LaLiga តឹងរ៉ឹងជាងគេ
ចន្លោះមិនឃើញ
ការរីករាលដាលនៃវីរុសកូរ៉ូណា មិនត្រឹមបង្កក្ដីបារម្ភដល់បណ្ដាប្រទេសនានាក្នុងពិភពលោកប៉ុណ្ណោះទេ តែវាក៏ប៉ះពាល់យ៉ាងខ្លាំងក្លាដែរដល់ការប្រកួតកីឡាបាល់ទាត់។
មកទល់នឹងពេលនេះចិនមានអ្នកឆ្លង៨ម៉ឺនករណីហើយ ខណៈនៅអឺរ៉ុបវិញអ៊ីតាលីឈរលេខ១មានអ្នកឆ្លងជាង១ម៉ឺនករណី និងអត្រាអ្នកស្លាប់៦៣១នាក់។ បណ្ដាប្រទេសជាមហាអំណាចបាល់ទាត់លីគអឺរ៉ុបមានដូចជា បារាំង, អាល្លឺម៉ង់ និងអេស្ប៉ាញសុទ្ធមានអ្នកកើតជាង១ពាន់ករណីទាំងអស់មានតែអង់គ្លេសប៉ុណ្ណោះដែលធូរស្រាលជាងគេ។
យ៉ាងណាក្របខ័ណ្ឌធំៗទាំងនោះបានចេញវិធានការរួចស្រេចហើយក្នុងការទប់ស្កាត់ការរីករាលដាលកូរ៉ូណា៖
១. LaLiga៖ លេងការប្រកួតទាំងអស់ដោយបិទទ្វារមិនឲ្យមានអ្នកគាំទ្រ។
២. Ligue 1៖ អនុញ្ញាតឲ្យមានអ្នកគាំទ្រចូលមើលត្រឹម១ពាន់នាក់ប៉ុណ្ណោះ។
៣. Serie A៖ ផ្អាកការប្រកួតទាំងស្រុងរហូតដល់ថ្ងៃទី៣ ខែមេសា។
៤. Bundesliga៖ ការប្រកួតមួយចំនួនត្រូវលេងដោយបិទទ្វារមិនឲ្យមានអ្នកគាំទ្រ។
៥. Premier League៖ ហាមកីឡាករមិនឲ្យចាប់ដៃគ្នាមុនការប្រកួត ដូចសព្វដង៕