• 2020-03-11 03:23:18
  • បាល់ទាត់

Mbappe ត្រូវ PSG ចាប់​យក​ទៅ​ធ្វើ​តេស្ដ​កូរ៉ូណា ក្រោយ​មាន​អាការៈ​​ឈឺ​ទ្រូង​​និង​​ក

  • 2020-03-11 03:23:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ Kylian Mbappe ​របស់​ក្លឹប Paris Saint-Germain  ត្រូវ​បាន​នាំ​ទៅ​ពិនិត្យ​ស្វែង​រក​វីរូស​កូរ៉ូណា បន្ទាប់​ពី​រូប​គេ​មាន​អាការៈ​ឈឺ​ទ្រូង​​និង​​ក។

សមាជិក​ឈ្នះ​ពាន World Cup វ័យ​២១​ឆ្នាំ​ កំពុង​ស្ថិត​ក្នុង​មន្ទិល​ថា​នឹង​អាច​លេង​នៅ Champions League​​ វគ្គ​១៦​ក្រុម​ចុងក្រោយ​បាន​ឬ​អត់ ទល់​នឹង Borussia Dortmund យប់​នេះ។ កាល​ពី​ជើង​ទី​មួយ PSG បាន​ប្រកួត​ចាញ់ ២-១។

Mbappe បាន​ខកខាន​ចូលរួម​ហ្វឹកហាត់​​រយៈពេល​២​ថ្ងៃ​កន្លង​មក​ហើយ​ ស្របពេល​ដែល​កាសែត​បារាំង​ចុះផ្សាយ​ថា គេ​ត្រូវ​បាន​យក​ទៅ​ធ្វើ​តេស្ដ​​ដើម្បី​ស្វែង​រក​វីរុស​កូរ៉ូណា បន្ទាប់​មាន​អាការៈ​​ឈឺ​ទ្រូង​​និង​​ក។ តាម​រយៈ​លទ្ធផល​បាន​ចេញ​មក​ថា Mbappe ​​គឺ​អវិជ្ជមាន មិន​មាន​វីរុស​នោះ​ទេ។

តាម​ការ​បញ្ជាក់​របស់​អ្នក​ចាត់​ការ Thomas Tuchel ឲ្យ​ដឹង​ថា Mbappe ឈឺ​ទ្រូង​ខ្លាំង​មិនមែន​ធម្មតា​ទេ ដែល​បណ្ដាល​មក​ពី​កង្វះ​​អុកស៊ីហ្សែន​ក្នុង​ទ្រូង។ សម្រាប់​ការ​ប្រកួត​នោះ UCL លោក​​បន្ថែម​ថា Mbappe កំពុង​ឈឺ។ PSG នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ទទួល Dortmund រាត្រី​នេះ​ម៉ោង​៣​ទៀបភ្លឺ ដោយ​លេង​បិទ​ទ្វារ៕ ​​

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់