• 2020-03-11 02:08:45
  • បាល់ទាត់

​រឿង​ធំ​ហើយ ​Man City ​ប៉ះ Arsenal ​ត្រូវ​ផ្អាក​ភ្លាម ​ក្រោយ​ពី​កីឡាករ​កាំភ្លើងធំ ​ជួប​អ្នក​ផ្ទុក Corona ​

  • 2020-03-11 02:08:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ការ​ប្រកួត​រវាង​ក្រុម Manchester City ​និង Arsenal ​ត្រូវ​បាន​ប្រកាស​ផ្អាក​ភ្លាម​ៗ​តែ​ម្ដង ​ក្រោយ​ពី​មាន​កីឡាករ​កាំភ្លើង​ធំ​មួយ​ចំនួន ​បាន​ប្រាស្រ័យ​ទាក់ទង​ជាមួយ​ម្ចាស់​ក្លឹប​ Olympiacos ​ដែល​មាន​មេរោគ Covid-19 ​។

​លោក Evangelos Marinakis ​ដែល​ជា​ម្ចាស់​ក្លឹប Olympiacos ​និង​ Nottingham Forest ​ត្រូវ​បាន​គេ​រក​ឃើញ​ថា​មាន​មេរោគ Covid-19 ​ក្នុង​ខ្លួន ​ខណៈ​ដែល​លោក​ក៏​ទើប​ត្រលប់​ពី​ការ​ទៅ​ទស្សនា​នៅ Emirates ​របស់​ក្រុម Arsenal ​ផង​ដែរ។ ​អំឡុង​ពេល​ទៅ​លេង​ក្លឹប​កាំភ្លើង​ធំ​នេះ ​លោក​បាន​ជួប​និយាយ​ជាមួយ​កីឡាករ​ច្រើន​នាក់​ដែរ ​ដែល​បណ្ដាល​ឱ្យ​មាន​ការ​សង្ស័យ​ច្រើន​ទាក់ទង​នឹង​ការ​ឆ្លង​មេរោគ។

​កត្ដា​នេះ​ហើយ ទើប​បណ្ដាល​ឱ្យ​ការ​ប្រកួត​រវាង​ក្រុម Man City ​និង Arsenal ​ត្រូវ​បាន​គេ​ប្រកាស​ផ្អាក​ភ្លាម​តែ​ម្ដង។ ​ការ​ប្រកាស​ពី​កីឡាករ​ដែល​បាន​ទាក់ទង​ជាមួយ​លោក Marinakis ​នេះ គឺ​ក្លឹប Arsenal ​ជា​អ្នក​ប្រកាស​ផ្ទាល់ ហើយ​បច្ចុប្បន្ន​កំពុង​តាមដាន​បន្ដ​ទៀត​លើ​ករណី​នេះ៕

ប្រភព៖ Dailymail អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់