• 2020-03-10 05:18:02
  • បាល់ទាត់

Goldman Sachs Gives និង ISF រួម​គ្នា​នាំ​យក​នូវ​ឱកាស​ក្នុង​ការ​លេង​បាល់ទាត់​ទៅ​ដល់​កុមារី​នៅ​កម្ពុជា

  • 2020-03-10 05:18:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អង្គការ​ផ្កាយ​សមុទ្រ ​ហៅកាត់​ ISF​ នឹង​ប្រារព្ធ​ពិធី​អបអរសាទរ​ការ​ចូលរួម​របស់​កុមារី​ក្នុង​សកម្មភាព​កីឡា​នៅឯ​កម្មវិធី​ប្រកួតបាល់ទាត់​កុមារី​ប្រចាំឆ្នាំ​ Goldman Sachs Gives – ISF Girls’ Tournament ។

​កម្មវិធី​អបអរ​សាទរ​នេះ ​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​៧​ខែ​មីនា​ឆ្នាំ ២០២០​កន្លង​ទៅ ​ពោល​គឺ​មុន​១​ថ្ងៃ ​នៃ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ។ ​កម្មវិធី​នេះ​មាន​កុមារី​ប្រមាណ​៤០៨​នាក់​ចូល​រួម ​និង​ប្រកួត​បាល់ទាត់​ជាមួយ​គ្នា​លើ​ទីលាន​អង្គការ​ផ្កាយ​សមុទ្រ​ផ្ទាល់​តែ​ម្ដង។ កញ្ញា ជួប វិច្ឆិកា បាន​ថ្លែងថា​៖ “កីឡា​បាល់ទាត់​ផ្តល់​សិទ្ធិ​អំណាច​ដល់​សហគមន៍​ជាច្រើន​ ដោយមិន​រើសអើងពី​សមត្ថភាព​របស់ពួកគេនោះទេ។ គម្រោង​របស់​យើង​មានគោលដៅធ្វើការជាមួយ​នឹងប្រជាជន​មក​ពី​ក្រុមខុសៗគ្នា​ ហើយ​យើងក៏​អាច​ប្រើ​ប្រាស់​បាល់ទាត់​ធ្វើ​ជា​ឧបករណ៍​ក្នុង​ការ​កសាង​បុគ្គលិក​លក្ខណៈ និង​បណ្តុះគុណតម្លៃពេញមួយជីវិត​ផង​ដែរ”។

រំលឹក​ផង​ដែរ​ថា ​ឱកាស​សម្រាប់​កុមារី​ក្នុង​ការ​លេង​បាល់ទាត់​គឺ​ស្ទើរ​តែ​មិន​មាន​ច្រើន​នោះ​ទេ​នៅ​កម្ពុជា ​ជា​ពិសេស​សម្រាប់​កុមារី​ដែល​មក​ពី​គ្រួសារ​ក្រីក្រ។ កុមារីជា​ច្រើនមិន​ត្រូវបាន​លើក​ទឹកចិត្ត​ឲ្យ​ឈានជើងចូលក្នុងទីលានបាល់ទាត់នោះទេ ដោយសារ​តែកីឡាជាទូទៅ​ត្រូវបានគេ​គិតថាគឺ​សម្រាប់​តែ​កុមារា​តែប៉ុណ្ណោះ ​ហើយ​អង្គការផ្កាយសមុទ្រ​កំពុងតែ​ធ្វើការផ្លាស់ប្តូរផ្នត់គំនិតបែបនោះ៕

អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់