- 2020-03-10 04:53:06
- បាល់ទាត់
Timothy កីឡាករខ្លាំងរកបាន៧គ្រាប់ជាប់ Top Scorer នៅ MCL 2020
- 2020-03-10 04:53:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Timothy កីឡាករខ្លាំងរកបាន៧គ្រាប់ជាប់ Top Scorer នៅ MCL 2020
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធមាឌធំរបស់ក្លឹបភ្នំពេញក្រោន Timothy Okereke រកបាន៧គ្រាប់ហើយ គិតត្រឹមសប្ដាហ៍ទី៤នៃការប្រកួតដណ្ដើមពានរង្វាន់ លីគកំពូលកម្ពុជាឆ្នាំ២០២០ ដោយពុំទាន់មានកីឡាករណាមួយអាចធ្វើបានឡើយ។
កាលពីប្រកួតជាមួយក្រុមតំណាងសាកលវិទ្យាល័យអាស៊ីអឺរ៉ុប កីឡាករនីហ្សេរីយ៉ា Timothy រកបាន២គ្រាប់ លេងជាមួយយុវជនបាទីអាយុក្រោម១៨ឆ្នាំ រកបាន៣គ្រាប់ លេងជាមួយអគ្គិសនីកម្ពុជា រកបាន៣គ្រាប់ និងលេងជាមួយក្លឹបខ្លាំង ព្រះខ័នរាជស្វាយរៀងក្នុងសប្ដាហ៍ទី៤ កាលពីពេលថ្មីៗនេះ អតីតកីឡាករអាស៊ីអែរ៉ុបរកមិនបានឡើយ ដ្បិតការប្រកួតរបស់ក្រុមទាំងពីរ បញ្ចប់ក្នុងលទ្ធផល ០-០។
ចំណែកកីឡាកររកគ្រាប់បាល់បានច្រើនលំដាប់លេច២ បានលើ Dzarma Bata របស់ Angkor Tiger រកបាន៤គ្រាប់ លេខ៣បានលើ Pedro Augusto របស់ព្រះខ័នរាជស្វាយរៀង រកបាន៣គ្រាប់ លេខ៤បានលើ Nieto Rondo របស់ភ្នំពេញក្រោន រកបាន៣គ្រាប់ លេខ៥បានលើ Mihaljevic Filp របស់វិសាខា រកបាន៣គ្រាប់ និងលេខ៦ បានលើ Marie Privat របស់ព្រះខ័នរាជស្វាយរៀង រកបាន៣គ្រាប់។
គួរបញ្ជាក់ថា កីឡាកររកគ្រាប់បាល់បានច្រើន ក្នុងលីគកំពូលកម្ពុជារដូវកាលឆ្នាំ២០២០នេះ សុទ្ធសឹងតែជាកីឡាករបរទេសទាំងអស់៕