• 2020-03-10 02:20:14
  • បាល់ទាត់

ស៊ី​អត់​ទុក​មុខ​ AVATAR FC​ លត់​ក្រុម​ KHMER UNITED B​ ១៨-០​ ពាន​រង្វាន់​ KW Cambodia League

  • 2020-03-10 02:20:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ខ្លាំង​ AVATAR FC​ បន្ត​ឈ្នះ​ទៀត​ហើយ​នា​ការ​ប្រកួត​សន្សំ​ពិន្ទុ​ពាន​រង្វាន់​ KW Cambodia League​ សប្ដាហ៍​ទី៤ ​នេះ​ដោយ​លត់​ក្រុម​ KHMER UNITED B​ ១៨-០​ កាល​ពីរសៀល​ថ្ងៃ​សៅរ៍​ ទី៧​ ខែ​មីនា​ ឆ្នាំ​២០២០។​

ក្រុម​ AVATAR FC

AVATAR FC​ ត្រឹម​តែ​៤​ប្រកួត​ប៉ុណ្ណោះ​អាច​ស៊ុត​រក​គ្រាប់​បាល់​រហូត​ដល់​ ៣៦​គ្រាប់​ទៅ​ហើយ​ ខណៈ​គ្រាប់​ចំណេញ​វិញ​មាន​ ៣៣​គ្រាប់ ។​ ពោល​២ប្រកួត​ដំបូង​សប្ដាហ៍​ទី១​ និង​ទី២​ ឈ្នះ​ចាញ់​តែ​១គ្រាប់​នោះ​ទេ​ ឈ្នះ​គេ​ ២-១​ ៣-២ ​ប៉ុន្តែ​ឈាន​ដល់​សប្ដាហ៍​ទី៣​ និង​ទី៤​ ស៊ី​ក្រុម​ដៃគូ​គ្មាន​ប្រណី​ដៃ​ឡើយ​ ឈ្នះ​ PMU​ ១៣-០​ និង​ឈ្នះ​ KHMER UNITED B​ ១៨-០។​

ទិដ្ឋភាព​ការ​ប្រកួត​កាល​ពី​ថ្ងៃ​សៅរ៍​ (TANG KOK FC)

បច្ចុប្បន្ន​នេះ​ក្រុម​ខ្លាំង​ AVATAR FC​ ​កំពុង​ឈរ​លើ​កំពូល​តារាង​ KW Cambodia League​ មាន​១២​ពិន្ទុ​ ប្រកួត​បាន​៤ដង។​ ចំណែក​ក្រុម​លេខ២​ TN KANDAL FC​ មាន​១២ពិន្ទុ​ លេង​បាន​៤ប្រកួត​ដូច​គ្នា​ប៉ុន្តែ​មាន​គ្រាប់​បាល់​ចំណេញ​ ១៩​គ្រាប់​នៅ​ចាញ់​គ្រាប់​ចំណេញ​ក្រុម​ AVATAR FC៕​

ទិដ្ឋភាព​ការ​ប្រកួត​កាល​ពី​ថ្ងៃ​សៅរ៍​ (TANG KOK FC)

វីដេអូប្រកួត៖

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់