- 2020-03-09 05:22:03
- បាល់ទាត់
គ្រូស្វាយរៀងថាប្ដូរ ប្រាក់ មុនីឧត្ដម ចេញធ្វើឱ្យការប្រកួតមានការប្រែប្រួល
- 2020-03-09 05:22:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រូស្វាយរៀងថាប្ដូរ ប្រាក់ មុនីឧត្ដម ចេញធ្វើឱ្យការប្រកួតមានការប្រែប្រួល
ចន្លោះមិនឃើញ
ក្រោយចប់ការប្រកួតក្នុងលទ្ធផល ០-០ ជាមួយម្ចាស់ផ្ទះភ្នំពេញក្រោន លោក Conor Nestor គ្រូបង្វឹកព្រះខ័នរាជស្វាយរៀង បានលើកឡើងថាក្រោយ ប្រាក់ មុនីឧត្ដម ត្រូវបានប្ដូរចេញអ្វីៗមានការផ្លាស់ប្ដូរ ព្រោះរូបគេលេងល្អ និងគ្មានកីឡាកររូបណា អាចជំនួសតំណែងគេបាន។
គ្រូបង្គោលសញ្ជាតិអៀរឡង់ Nestor បានសង្កត់ធ្ងន់ថាបើមាន ប្រាក់ មុនីឧត្ដម ការលេងរបស់ព្រះខ័នរាជស្វាយរៀង អាចនឹងល្អជាងនេះ ជាក់ស្ដែងរូបគេ មានឱកាសមាសមួយលើកនៅតង់ទីមួយ ប៉ុន្តែទាត់ទៅបុកនឹងរបាទីទៅវិញ ធ្វើឱ្យក្លឹបនិងក្រុមអ្នកគាំទ្រ មានការសោកស្ដាយជាខ្លាំង។
ក្នុងរយៈពេល ២០នាទីដំបូង ព្រះខ័នរាជស្វាយរៀង លេងល្អដោយដាក់់សម្ពាធខ្លាំងលើភ្នំពេញក្រោន និងមានឱកាសច្រើន ប៉ុន្តែជារឿងគួរឱ្យសោកស្ដាយព្រោះ ប្រាក់ មុនីឧត្ដម ត្រូវបែកក្បាល បន្ទាប់ហក់តែតបុកកីឡាករ Edeguchi Masaaki របស់ភ្នំពេញក្រោន និងត្រូវប្ដូរចេញនៅនាទី ២១ ជំនួសមកវិញ ដោយកីឡាករ សំអឿន ពិដោរ។
ចំពោះរបួសរបស់ខ្សែប្រយុទ្ធខាងលើលោក Nestor មិនទាន់ដឹងថាយ៉ាងណា ហើយរូបគេអាចលេង AFC Cup បានឬមិនបានក៏មិនទាន់ដឹងដូចគ្នា ដោយត្រូវរងចាំចម្លើយរបស់ក្រុមគ្រូពេទ្យ។
យ៉ាងការប្រកួតក្រៅដីក្នុងសប្ដាហ៍ទីបួននៅកីឡដ្ឋាន Smart RSN កាលពីរសៀលម្សិលមិញ លោក Conor Nestor ក៏បានសរសើរក្រុមម្ចាស់ផ្ទះថាធ្វើបានល្អ និងជាក្រុមប្រកួតប្រជែងខ្លាំងក្នុងឆ្នាំ២០២០ មិនដូចឆ្នាំមុនឡើយ៕