• 2020-03-06 12:04:04
  • បាល់ទាត់

ជំនួយ​ការ​គ្រូ​បង្គោល​ Barca ប្រាប់​ពី​មូលហេតុ​ដែល​ជេរ​ Griezmann

  • 2020-03-06 12:04:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Eder Sarabia ជំនួយ​ការ​គ្រូ​បង្គោល​ក្លឹប​ Barcelona បាន​និយាយ​ទៅ​កាន់​សារព័ត៌មាន​ El Periodico នា​ពេល​ថ្មីៗ​នេះ​ថា​ លោក​បិទ​មាត់​មិន​កើត​ទេ នៅ​ពេល​ដែល​ខ្សែ​ប្រយុទ្ធ​ដូច​ជា Antoine Griezmann បង្ហាញ​ទម្រង់​លេង​មិន​សូវល្អ។

ជំនួយ​ការ​គ្រូ​បង្គោល​រូប​នេះ​បាន​បន្ត​ថា​ ៖ " ខ្ញុំ​មិន​អាច​បិទ​មាត់​របស់​ខ្ញុំ​បាន​រហូត​នោះ​ទេ ពេល​មើល​ឃើញ​បែប​នេះ " ។

យ៉ាងណាមិញ លោក​ Sarabia បាន​បង្ហាញចំណាប់​អារម្មណ៍​ថា អ្នកកាសែត​មិន​គួរ​យក​ពី​សកម្មភាព​ ដែល​កើត​ឡើង​នៅក្នុង​កៅអី​បម្រុង មក​ផ្សាយ​ស្រេច​តែចិត្ត​នោះ​ទេ។

ទោះ​ជា​យ៉ាង​ណា​ក្ដី​ ចំពោះ​បញ្ហា​លោក​ Eder Sarabia លើក​ឡើង​នេះ​ ក៏​ត្រូវ​បាន​លោក​ Quique Setien គ្រូ​បង្គោល​ក្លឹប​ Barcelonaឆ្លើយ​តប​ ដោយ​ធ្វើ​ការ​បកស្រាយ​ពន្យល់​​ទៅ​លោក​វិញ​ផង​ដែរ​៕

ទស្សនា​វីដេអូ​គេ​ថត​ជាប់ ជំនួយ​ការ​គ្រូ​បង្វឹក Barca ជេរ​ Griezmann កំឡុង​ប្រកួត​ El Clasico

ប្រភព៖ Besoccer អត្ថបទ៖ សេរី មង្គល

មតិយោបល់