• 2020-03-04 08:33:41
  • បាល់ទាត់

AVATAR FC​ ៩ពិន្ទុ​ពេញ​ ៣​ប្រកួត​ឈ្នះ​ទាំង​៣​ កំពុង​ឈរ​លេខ១​ ពាន​ KW Cambodia League​

  • 2020-03-04 08:33:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​សប្ដាហ៍​ទី៣​ នៃ​ពាន​រង្វាន់​បាល់ទាត់​ពាក់កណ្ដាល​អាជីព​ KW Cambodia League​ 2020​ បាន​បញ្ចប់​ទៅ​ហើយ​ខណៈ​ក្រុម​ឈរ​លេខ១​គឺ​ AVATAR FC​ ៩ពិន្ទុ​ គ្រាប់​បាល់ចំណេញ​ ១៥គ្រាប់​ ខណៈ​ក្រុម​លេខ២​ TN KANDAL FC។​

រូបភាពផ្ដល់ជូន

សម្រាប់​ការ​ប្រកួត​សប្ដាហ៍​ទី៣​កន្លង​ទៅ​នេះ​គឺ​មាន​ក្រុម​ខ្លាំង​ចំនួន​ពីរ​ដែល​បង្ហាញ​ទម្រង់​លេង​បាន​យ៉ាង​ល្អ​ និង​មិន​ទាន់​ស្គាល់​ពាក្យ​ថា​ស្មើ​ ឬ​ចាញ់​នោះ​ទេ​ ពោល​៣ប្រកួត​ឈ្នះ​ទាំង​៣ប្រកួត​មាន​៩ពិន្ទុ​ពេញ​គឺ​ AVATAR FC​ និង​ TN KANDAL FC។​

រូបភាពផ្ដល់ជូន

ប្រកួត​ចុង​ក្រោយ​របស់​ AVATAR FC​ ឈ្នះ​ PMU​ ១៣-០​ ចំណែក​ក្រុម​ TN KANDAL FC​ គឺ​ប្រកួត​ចុង​ក្រោយ​ត្រូវ​ជា​សប្ដាហ៍​ទី៣​នោះ​ឈ្នះ​លើ​ក្រុម​ ISI DSC FC ២-១ ។​

រំលឹក​ដែរ​ថា​ ការ​ប្រកួត​សន្សំ​ពិន្ទុ​ នៃ​ពាន​រង្វាន់​បាល់ទាត់​ពាក់កណ្ដាល​អាជីព​ KW Cambodia League​ 2020​ នេះ​ធ្វើ​ឡើង​រៀងរាល់​ចុង​សប្ដាហ៍​ថ្ងៃសៅរ៍​-អាទិត្យ​ នៅ​តារាង​បាល់ទាត់​ KMH ៕​

លទ្ធផល និង​ចំណាត់ថ្នាក់

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់