• 2020-03-03 01:54:36
  • បាល់ទាត់

Arsenal កក់​កៅអី​វគ្គ​៨​ក្រុម​ចុងក្រោយ FA Cup ក្រោយ​ឈ្នះ Portsmouth

  • 2020-03-03 01:54:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​កាំភ្លើង​ធំ Arsenal បាន​ឡើង​ទៅ​កាន់​វគ្គ​៨​ចុងក្រោយ​ FA Cup ហើយ បន្ទាប់​ពី​បាន​យក​ឈ្នះ Portsmouth ក្រុម​មក​ពី League One  ២-០ កាល​ពី​យប់​មិញ។

ការ​ប្រកួត​នេះ​​អ្នក​ចាត់​ការ Mikel Arteta បាន​ដាក់​យុវជន​លេង​ច្រើន​ ដែល​មាន​កីឡាករ​ក្រោម​អាយុ២១​ឆ្នាំ​ដល់​ទៅ​៦​នាក់​ឯណោះ។ យ៉ាងនេះ​ក្ដី Arsenal នៅ​តែ​ធ្វើ​បាន​ល្អ ដោយ​​រក​គ្រាប់​ដំបូង​បាន​​ពី​កីឡាករ Sokratis Papastathopoulos មុន​ពេល Eddie Nketiah ជា​អ្នក​រក​គ្រាប់​ទី​២។

ជ័យជម្នះ​នេះ​មាន​ន័យ​ថា Arsenal ជា​ក្រុម​ដំបូង​បាន​ឡើង​ទៅ​វគ្គ​៨​ក្រុម​ចុងក្រោយ​មុន​គេ ដោយ​សារ​​ក្រុម​ផ្សេង​ៗ​ទៀត​លេង​ក្រោយ​ពួក​គេ។ សម្រាប់​រាត្រី​នេះ​គូ​ដែល​ចាប់​អារម្មណ៍ Chelsea ត្រូវ​ជួប Liverpool៕

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់