- 2020-03-02 06:21:04
- បាល់ទាត់
មិនធម្មតា! ចាញ់ម្ដងហើយ DIG88 FC ឡើងមកសងសឹកទម្លាក់ជើងឯករាជធានី OV Mal FC
- 2020-03-02 06:21:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនធម្មតា! ចាញ់ម្ដងហើយ DIG88 FC ឡើងមកសងសឹកទម្លាក់ជើងឯករាជធានី OV Mal FC
ចន្លោះមិនឃើញ
ពិតជាមិនគួរឱ្យឡើយ ក្រោយចាញ់វគ្គ៨ក្រុមចុងក្រោយ ក្រោមថ្វីជើង OV Mal FC នៃការប្រកួតជម្រុះពានរង្វាន់ Tiger Street Football 2020 មណ្ឌលរាជធានីភ្នំពេញ ក្រុមខ្លាំង DIG88 FC បានឡើងទៅវគ្គបន្ត និងបានទម្លាក់ក្រុមជើងឯកមួយនេះវិញ នៅវគ្គជម្រុះផ្ដាច់ព្រ័ត្រ ៦៤ក្រុមទូទាំងប្រទេស។
កាលពីវគ្គជម្រុះ៨ក្រុមចុងក្រោយមណ្ឌលភ្នំពេញ ក្រុម DIG88 FC ធ្វើបានល្អមិនធម្មតា ប៉ុន្តែត្រូវចាញ់ក្រុមខ្លាំងសំបូរបទពិសោធន៍ OV Mal FC ក្នុងលទ្ធផល១ទល់០ ដោយបាល់ប៉េណាល់ទី ក្រោយកីឡាករ ភិន ភារ៉ា បង្កកំហុសជាន់ខ្សែតំបន់អ្នកចាំទី។
យ៉ាងណាដោយមានការចាប់ Luky Draw បង្ក្រប់១៦ក្រុម ក្រុមកកើតបាន២ឆ្នាំមួយនេះ បានឡើងមកវគ្គ៦៤ក្រុម និងបានទម្លាក់គូសងសឹក OV Mal FC ក្នុងលទ្ធផល ២-១ បន្តដង្ហើមទៅវគ្គ ៣២ក្រុមចុងក្រោយ។ ក្នុងវគ្គនេះ DIG88 FC នៅតែសហការគ្នា និងប្រើតិចនិកយុទ្ធបានយ៉ាងល្អ ដោយទម្លាក់ក្រុមជើងឯករងមកពីខេត្តបាត់ដំបង STG Battambang Utd ក្នុងលទ្ធផលកាត់សេចក្ដី ២-១ បន្តដំណើរឆ្ពោះទៅវគ្គ ១៦ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនេះ។
វគ្គ ១៦ ក្រុមជាវគ្គដ៏តាន់តឹងបំផុតរបស់ DIG88 FC ព្រោះត្រូវជួបជាមួយក្រុមជើងឯករង Tiger Street Football ទូទាំងប្រទេសឆ្នាំ២០១៩ Rolling FC ជាក្រុមមានកីឡាករបរទេស២រូប។ ក្រុមទាំងពីបានប្រឹងប្រែងរាងខ្លួន និងបុកទៅបុកមក ប៉ុន្តែសំណាងមិនល្អ ក្នុងតង់ទី២កីឡាករ ភិន ភារ៉ា ដដែល បានបង្កកំហុសទទួលបានកាតលឿង ត្រូវអង្គុយនៅខាងក្រៅ ខណៈលទ្ធផលទាំងពីរតង់ក្រុម DIG88 FC ចាញ់ Rolling FC ២-១។
គួរបញ្ជាក់ថាក្រុម DIG88 FC បានបង្កើតឡើងក្នុងឆ្នាំ២០១៩ និងបានចូលរួមប្រកួតពានរង្វាន់ហ្វូតសាល Tiger Street Fottball ក្នុងឆ្នាំ ២០១៩ និង ២០២០។ ឆ្នាំនេះ DIG88 មាន៣ក្រុមចូលរួម គឺក្រុមធំ DIG88 FC, DIG88 LEGEND និង DIG88 Youth៕