• 2020-03-02 03:10:23
  • បាល់ទាត់

ធ្លាយ​រឿង Pique ប្រើ​ពាក្យ​អសុរស​ទៅ​លើ Vinicius អំឡុង​ពេល​ប្រកួត El Clasico

  • 2020-03-02 03:10:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ Gerard Pique បាន​បង្ហាញ​ការ​ខឹងសម្បា​ខ្សែ​ប្រយុទ្ធ ​Vinicius Junior  អំឡុង​ពេល​ការ​ប្រកួត El Clasico នៅ​កីឡដ្ឋាន Estadio Santiago Bernabeu។

​វិនាទី​នៃ​ការ​ប្រកួត Vinicius បាន​ដួល​ក្នុង​ប្រអប់​គ្រោះថ្នាក់​ និង​ទាមទារ​បាល់​ប៉េណាល់ទី ដោយ​ចោទ Pique បាន​បង្ក​លើ​ខ្លួន។ Pique បាន​ប្រកែក​ថា មិន​បាន​ធ្វើ​អ្វី​លើ Vinicius ឡើយ ព្រម​ទាំង​ប្រើ​សម្ដី​ខ្លាំង​ៗ​ទៀត​ផង។

អំឡុង​ពេល​ប្រឈម​មុខ​ដាក់​ឈ្នះ Pique​ បាន​សួរ​ទៅ​កាន់​ Vinicius៖ "តើ​ឯង​ឆ្កួត​មែនទេ ឬ​ក៏​មាន​បញ្ហា​អី? យើង​អត់​បាន​ប៉ះ​ឯង​ទេ? ក្រោយ​ពី​ប្រកែក​គ្នា អាជ្ញាកណ្ដាល​មិន​បាន​ផ្ដល់​បាល់​ពិន័យ​ប៉េណាល់ទី​ឡើយ។ Vinicius គឺ​ជា​អ្នក​បាន​១​គ្រាប់​ក្នុង​ចំណោម​គ្រាប់​បាល់ ២-០ ឈ្នះ​លើ Barcelona។

Real Madrid បច្ចុប្បន្ន​បាន​ឡើង​ទៅ​កាន់​លេខ​មួយ​នៅ​តារាង​ពិន្ទុ La Liga វិញ​ហើយ គម្លាត​​លើ Barca តែ​មួយ​ពិន្ទុ​ប៉ុណ្ណោះ៕ ​

ប្រភព៖ Marca ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់