• 2020-03-02 02:13:59
  • បាល់ទាត់

លេច​មុខ Ronaldo ទៅ​​​មើល El Clasico ក្រុម​ចាស់ Real Madrid ឈ្នះ Barcelona

  • 2020-03-02 02:13:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ Cristiano Ronaldo បាន​បង្ហាញ​វត្តមាន​ក្នុង​ការ​ប្រកួត​ធំ El Clasico ដោយ Real Madrid បាន​យក​ឈ្នះ Barcelona ២-០ ក្នុង​កីឡដ្ឋាន Estadio Santiago Bernabeu។

ការ​ដែល Ronaldo មាន​ឱកាស​បាន​ទៅ​ទស្សនា​ការ​ប្រកួត​របស់​ក្លឹប​ចាស់ ព្រោះ​តែ​ការ​ប្រកួត​របស់ Juventus និង Inter Milan នៅ​ក្របខ័ណ្ឌ Serie A ​នៅ​សប្ដាហ៍​នេះ​បាន​ផ្អាក​ ដោយ​សារ​ក្ដី​បារម្ភ​ពី​ជំងឺ​កូរ៉េ កំពុង​រាតត្បាត​នៅ​អ៊ីតាលី។

ងាក​ទោះ​មើល​ការ​ប្រកួត​ El Clasico កាល​ពី​យប់​មិញ គ្រាប់​បាល់​ត្រូវ​រងចាំ​ដល់​នាទី​៧១ ទើប Vinicius Junior រក​គ្រាប់​ដំបូង​ឲ្យ Real Madrid តាមរយៈ​ការ​អូស​ទាត់​ពី​ជ្រុង​ខាង​ឆ្វេង​យ៉ាង​ល្អ។ ឈាន​ដល់​នាទី​៩០​+២ ទៅ​ហើយ Barca ភ្លាត់​ឲ្យ Real រក​បាន​មួយ​គ្រាប់​ទៀត​ដោយ​កីឡាករ Mariano Diaz។

ជ័យជម្នះ​​នេះ​បាន​រុញ Madrid ឡើង​ទៅ​ឈរ​កំពូល​តារាង​លើ Barca វិញ​ដាច់​គ្នា​១​ពិន្ទុ។ ហើយ​ប្រកួត​នេះ​ក៏​ជា​​លើក​ដំបូង​សម្រាប់ Ronaldo ត្រលប់​មក​កាន់ Bernabeu ជា​លើក​ដំបូង ចាប់​តាំង​ចាកចេញ​ពី Real Madrid ឆ្នាំ​២០១៨៕ ​

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់