• 2020-03-01 13:44:59
  • បាល់ទាត់

ក្រុម​ សសយក​ កំចាយមារ​ ក្លាយ​ជា​ម្ចាស់​ទឹកប្រាក់​ ១៥ ០០០​ដុល្លារ គ្រង​ជើងឯក​ Tiger Street Football 2020

  • 2020-03-01 13:44:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ធ្វើ​ការ​ប្រកួត​តាំង​ពី​ដើម​ខែ​មករា​ រហូត​ដល់​ថ្ងៃ​ទី១​ មីនា​ ឆ្នាំ​២០២០​ នេះ ​ទី​បំផុត​រក​ឃើញ​ជើងឯក​ទូទាំង​ប្រទេស​ និង​ជា​ម្ចាស់​ប្រាក់​រង្វាន់​ ១៥​ ០០០​ដុល្លារ​ នៃ​ពាន​រង្វាន់​បាល់ទាត់​ Tiger Street Football 2020​ គឺ ​ក្រុម​សសយក​ កំចាយមារ​ ​ក្រោយឈ្នះ ក្រុម VANDASAK ១-០ នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​មិញ​នេះ។​

ទិដ្ឋភាពព្រ័ត្រមុន​នេះ

ការ​ប្រកួត​រដូវ​កាល​ទី៨​ នេះ​គឺបាន​ទៅ​លើ​ក្រុម​នៅរាជធានីភ្នំពេញវិញម្ដង។​ វគ្គ​ផ្ដាច់ព្រ័ត្រ​មិញ​នេះ​រវាង​ ក្រុម​សសយក កំចាយមារ​ និង​ VANDASAK ពិត​ជា​ល្អមើល ពោល​មានអ្នក​គាំទ្រជា​ច្រើន​មែនទែនមិន​ថា​កន្លែង​អង្គុយ​ ឬ​កន្លែង​ជាប់​និង​ទីលាន​ប្រកួត​នោះ​ទេ។​ ក្រុម​ទាំង​ពីរ​នេះ​មាន​ការ​ប្រុងប្រយ័ត្ន​ច្រើន​ ខណៈ​ការ​ប្រកួត​វគ្គ​ទី១ គឺលទ្ធផល ០-០ ប៉ុណ្ណោះ។​ ឈាន​ដល់​ចុង​វគ្គ​ទី២​ទៅហើយ​ទើប​ក្រុម​សសយក កំចាយមារ អាច​រក​គ្រាប់​បាល់បាន​១គ្រាប់​ និង​រក្សា​លទ្ធផល​នេះ​ដល់​បញ្ចប់ការ​ប្រកួត​ក្លាយ​ជា​ជើងឯក​ទូទាំង​ប្រទេស​តែ​ម្ដង។​ ចំណែក​ក្រុម​លេខ៣ បាន​លើ​ Rolling United​ បន្ទាប់​ពី​ឈ្នះ​ក្រុម ស្នងការដ្ឋាន​នរគបាល​ខេត្ត​ព្រះសីហនុ​ A ​។

ទិដ្ឋភាពព្រ័ត្រមុន​នេះ

ក្រុមជើងឯក​គឺ​ សសយក​ កំចាយមារ​ បាន​ប្រាក់​រង្វាន់​ ១៥​ ០០០​ដុល្លារ​

ក្រម​ជាប់​លេខ២​ VANDASK​ បាន​ប្រាក់​រង្វាន់​ ៥ ០០០​ដុល្លារ​

ក្រុម​ជាប់​លេខ៣​ Rolling United​ បាន​ប្រាក់​រង្វាន់​ ២ ៥០០​ដុល្លារ​

ក្រុម​ជាប់​លេខ៤​ ស្នងការដ្ឋាន​នរគបាល​ខេត្ត​ព្រះសីហនុ​ A​ បាន​ប្រាក់​រង្វាន់​ ១ ០០០​ដុល្លារ​

ទិដ្ឋភាពព្រ័ត្រមុន​នេះ

រំលឹក​ដែរ​ថា​ ការ​ប្រកួត​បាល់ទាត់​ពាន​រង្វាន់​ Tiger Street Football 2020​ រដូវ​កាល​ទី៨​ នេះ​បាន​បញ្ចប់​ទៅ​ហើយ​មុន​នេះ​នៅ​ឯ​កោះពេជ្រ​ រាជធានី​ភ្នំពេញ។​ ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ​ធ្វើ​ឡើង​រយៈពេល​២ថ្ងៃ​គឺ​ចាប់​ពី​ថ្ងៃ​ទី២៩ ​កុម្ភៈ​ ដល់​ថ្ងៃ​ទី១​ ខែ​មីនា​ ២០២០។​ បន្ទាប់​ពី​ចប់​ការ​ប្រកួត​នេះ​ក៏​នៅ​មាន​ការ​ប្រគំ​តន្ត្រី​នៅ​បន្ត​កម្សាន្ត​អារម្មណ៍​ប្រិយមិត្ត​អ្នក​គាំទ្រ​ផង​ដែរ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទថ្មី