• 2020-03-01 00:24:23
  • ព័ត៌មាន

ទីបំផុត Liverpool ត្រូវ​បាន​ចាញ់​នៅ Premier League ក្រោម​ថ្វី​ជើង​របស់ Watford

  • 2020-03-01 00:24:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ Watford បាន​បំបាក់​ Liverpool នៅ​ក្នុង​ដី​របស់​ខ្លួន​ នូវ​លទ្ធផល​រហូត​ដល់​ទៅ ៣ ទល់​នឹង​ ០ កាល​ពី​យប់​ថ្ងៃ​ទី២៩ កុម្ភៈ នេះ។

ប្រកួត​នៅ​តង់​ទី១ បញ្ចប់​ទៅ​ក្នុង​លទ្ធផល​ស្មើ​គ្នា ប៉ុន្តែ​នៅ​ពេល​ចូល​តង់​ទី២ ខ្សែ​ស្លាប Ismalila Sarr បាន​ដាក់ ២គ្រាប់​ផ្ទួន​ៗ​នៅ​នាទី​ទី ៥៤ និង​នាទី​ទី៦០ ហើយ​មិត្តរួមក្រុម​របស់​គេ​ខ្សែ​ប្រយុទ្ធ Troy Deeney បន្ថែម​មួយ​គ្រាប់​ទៀត​នៅ​នាទី​ទី ៧២។

ក្នុង​ការ​ប្រកួត​នេះ Liverpool គ្រប់គ្រង​បាល់​ចំនួន ៧១% តែ​ស៊ុត​បាន​ ៧ជើង និង​ចំ​គោលដៅ​តែ ១ជើង​ប៉ុណ្ណោះ ខណៈ Watford ស៊ុត​សរុប ១៤ជើង​ និង​ចំ​គោលដៅ ៥ជើង។

Liverpool នៅ​តែ​បន្ត​ឈរ​កំពូល​តារាង​ដដែល​ ដោយ​មាន ៧៩ពិន្ទុ ខណៈ Manchester City លេខ ២ មាន ៥៧ពិន្ទុ ហើយ​ការ​ឈ្នះ​នេះ​ធ្វើ​ឲ្យ Watford ឡើង​ផុត​ពី​តំបន់​គ្រោះថ្នាក់​ ដោយ​ឈរ​នៅ​លេខ ១៧៕

ខាងក្រោម​នេះ​ជា​វីដេអូ​ហាយឡាយ៖

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់