• 2020-03-01 00:00:00
  • បាល់ទាត់

គ្រូ​វិសាខា៖​ ប៉ះ​ក្រុម​ភ្ញៀវ​សូលទីឡូអង្គរ​ថ្ងៃ​នេះ​យើង​នឹង​ព្យាយាម​យក​ ៣ពិន្ទុ​

  • 2020-03-01 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូ​បង្វឹក​ក្លឹប​បាល់ទាត់​វិសាខា​ ថា​ទទួល​ភ្ញៀវ​សូលទីឡូអង្គរ​ថ្ងៃ​នេះ​ នឹង​ព្យាយាម​យក​ឈ្នះ​ដើម្បី​ទទួល​បាន​៣ពិន្ទុ​នា​ការ​ប្រកួត​សប្ដាហ៍​ទី៣​ ពាន​រង្វាន់​បាល់ទាត់​លីគ​កម្ពុជា​រដូវ​កាល​ថ្មី​ ឆ្នាំ​២០២០​ ។​

លោក Colum Gerard​ គ្រូ​វិសាខា

លោក Colum Gerard​ គ្រូ​បង្វឹក​របស់​ វិសាខា​ បាន​ឲ្យ​ពី​ម្សិលមិញ​នេះ​ថា​ សម្រាប់​ការ​ប្រកួត​ជា​មួយ​ ក្រុម​សូលទីឡូអង្គរ​ ​ជា​ការ​ប្រកួត​ដ៏​មាន​សារសំខាន់​មួយ។​ ក្រុម​ទាំង​មូល​នឹង​ត្រូវ​ធ្វើ​ការ​ច្រើន​នា​ការ​ប្រកួត​សប្ដាហ៍​ទី៣ ​នៃ​ការ​ប្រកួត​សន្សំ​ពិន្ទុនេះ។​ ក្រុម​ភ្ញៀវ​ខាង​លើ​នេះ​គឺ​មាន​ទម្រង់​លេង​ល្អ។​ ប៉ុន្តែ​លោក​ផ្ទាល់​បាន​ដឹង​ពី​ការ​សមត្ថភាព​ក៏​ដូច​ជា​កម្រិត​របស់​ក្រុម​មក​ពី​សៀមរាប​មួយ​នេះ​ យ៉ាង​ណា​មិញ​នឹង​ព្យាយាម​យក​៣ពិន្ទុ​ឲ្យ​បាន។​

ចំពោះ​បរាជ័យ​នៅ​សប្ដាហ៍​មុន​ ឬ​ការ​ខ្វះខាត​កន្លង​ទៅ​នោះ​ គឺ​ត្រូវ​តែ​កែប្រែ​បំពេញ​បន្ថែម​នៅ​ចំណុច​មិន​ល្អ​នោះ​ឡើងវិញ​ រួម​ទាំង​ការ​រៀបចំ​នៅ​តំបន់​ប្រយុទ្ធ​ផង​ដែរ​ ដូច្នេះ​ហើយ​គ្រូ​បង្វឹក​ថ្មី​ថ្មោង​របស់​ វិសាខា​ ខាង​លើ​សង្ឃឹម​ថា​ក្រុម​នឹង​ធ្វើ​បាន​ល្អ​ថ្ងៃ​នេះ​ទទួល​បាន​ជ័យជម្នះ។​

រូបភាពផ្ដល់ជូន

រំលឹក​ដែរ​ថា​ ការ​ប្រកួត​សន្សំ​ពិន្ទុ​នៃ​លីគ​កំពូល​កម្ពុជា​ ឆ្នាំ​២០២០​ នេះ​ឈាន​ដល់​សប្ដាហ៍​ទី៣ ​ហើយ​ ខណៈ​ម្សិលមិញ​នេះ​គឺ​មាន​៣គូ​បាន​បញ្ចប់​ការ​ប្រកួត​របស់​ខ្លួន​។​ ដោយ​ឡែក​សម្រាប់​ថ្ងៃ​អាទិត្យ​នេះ​គឺ​មាន​៣គូ​ទៀត​ដែល​ត្រូវ​ប្រកួត​រួម​មាន​ អង្គរថាហ្គឺរ​ ប៉ះ​ គីរីវង់សុខសែនជ័យ​ (ម៉ោង​៣រសៀល)​ ព្រះខ័នរាជស្វាយរៀង​ ប៉ះ​ កងយោធពលខេមរភូមិន្ ទ(ម៉ោង៦ល្ងាច)​ និង​ វិសាខា​ ប៉ះ​ សូលទីឡូអង្គរ​ (ម៉ោង៦ល្ងាច)​ នៅ​កីឡដ្ឋាន​ ព្រីនស៍។​ ចំពោះ​ក្រុម​វិសាខា​ បច្ចុប្បន្ន​នេះ​មាន​៣ពិន្ទុ​ ប្រកួត​បាន​២ដង​ ឈ្នះ ​១​ និង​ចាញ់ ១ ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម