- 2020-02-29 05:53:11
- បាល់ទាត់
មកដឹងមូលហេតុ Rio Ferdinand ធ្វើអ្នកតំណាងឱ្យ Tiger Street Football 2020
- 2020-02-29 05:53:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹងមូលហេតុ Rio Ferdinand ធ្វើអ្នកតំណាងឱ្យ Tiger Street Football 2020
ចន្លោះមិនឃើញ
ចំពោះមូលហេតុកំពូលតារាបាល់ទាត់ Rio Ferdinand ធ្វើជាតំណាងរបស់ Tiger Street Football 2020 ព្រោះព្រឹត្តិការណ៍នេះជាព្រឹត្តិការណ៍មួយ ជួយឱ្យកីឡាករបាល់ទាត់ជំនាន់ក្រោយ បានឃើញអ្វីថ្មីៗ រៀន ហ៊ានធ្វើ និងមានឱកាសបង្ហាញសមត្ថភាព។ នេះជាការលើកឡើងរបស់លោក Rio ក្នុងសន្និសីទសារព័ត៌មាននៅសណ្ឋាគារ Lumiere កាលពីពេលថ្មីៗ។
ចំណុចពិសេសមួយទៀត ដែលធ្វើឱ្យលោកទាក់ចិត្តខ្លាំងបំផុតនោះ គឺក្រោយបានឮថាក្រុមហ៊ុនធំ Tiger Beer ចង់ជួយបាល់ទាត់នៅតំបន់អាស៊ីអាគ្នេយ៍ ជាតំបន់ជាទីចាប់អារម្មណ៍។
អតីតកំពូលកីឡាបាល់ទាត់សញ្ជាតិអង់គ្លេស Rio Ferdinand បានឱ្យដឹងយ៉ាងដូច្នេះថា ៖«ខ្ញុំធ្លាប់មកអាស៊ីអាគ្នេយ៍ជាច្រើនដង ខ្ញុំទទួលបានបទពិសោធន៍ល្អៗ ដូច្នេះហើយនេះជាឱកាសពិសេសសម្រាប់ខ្ញុំ ដើម្បីជួយកីឡាករបាល់ទាត់អាស៊ីអាគ្នេយ៍ គឺឱ្យពួកគាត់ធ្វើអ្វីដែលគួរតែធ្វើ ហ៊ានធ្វើ ដើម្បីទទួលបានបទពិសោធន៍ថ្មីៗ»។
អតីតកីឡាករឆ្នើមក្លឹបបិសាចក្រហម Manchester United នេះ ក៏បានបញ្ជាក់ផងដែរថា Tiger Street Football 2020 គឺជាថ្នាលសំខាន់មួយជួយកីឡាករបាល់ទាត់ក្មេងៗនៅកម្ពុជា ជាពិសេសផ្នែកទឹកចិត្ត កម្លាំងចិត្ត ការសាមគ្គី ដើម្បីសម្រេចជោគជ័យ។
អតីតកំពូលកីឡាករកើតក្នុងទីក្រុងឡុងដុងបន្ថែមថា កើតជាមនុស្សត្រូវមានការតាំងចិត្ត មានក្ដីសុបិន និងហ្វឹកហាត់ឱ្យបានខ្លាំង ដើម្បីសម្រេចអ្វីដែលខ្លួនចង់ធ្វើ៕