• 2020-02-28 12:21:02
  • ព័ត៌មាន

អបអរ​សាទរ! ប្រាក់​រង្វាន់​នៅ​លីគ​កំពូល​កម្ពុជា​កើន​​បាន​ គុណ​នឹង​ ២ ឯណោះ

  • 2020-02-28 12:21:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ក្នុង​ថ្ងៃ​នេះ​ដែរ គេហទំព័រ​របស់​គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា​បាន​ចុះ​ផ្សាយ​ពី​បំណែង​ចែក​ប្រាក់​រង្វាន់​ នៅ​តាម​ការ​ប្រកួត​នានា​នៃ​ក្របខ័ណ្ឌ​បាល់ទាត់​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។

ចំពោះ​លីគ​កំពូល​កម្ពុជា​វិញ ជើងឯក​នៃ​ក្របខ័ណ្ឌ​នឹង​ទទួល​បាន​ប្រាក់រង្វាន់​ចំនួន ១៥០លាន​រៀល ដែល​កើន​ពី​ឆ្នាំ​មុនៗ​ ខណៈ​ប្រាក់រង្វាន់​ជើងឯក​រាល់​ដង​បាន​ត្រឹម​តែ ៦០លាន​រៀល​ប៉ុណ្ណោះ។

ចំពោះ​លេខ ២ ឬ ជើងឯក​រង​វិញ​ទទួល​បាន​រហូត​ដល់​ទៅ ៦០លាន​រៀល ដែល​លើស​ពី​ឆ្នាំ​ទៅ​ ១៤លាន​រៀល ហើយ​លេខ​ ៣វិញ ធ្លាប់​តែ​ទទួល​បាន​ប្រមាណ ៣៦​លាន​រៀល តែ​លើក​នេះ ដំឡើង​ដល់ ៥០លាន​រៀល។

ចំពោះ​ក្រុម​លេខ ៤វិញ ទទួល​បាន ៤០លាន​រៀល លើស​ពី​លើក​មុនៗ ១០​លាន​រៀល​។

ចំណែក​ឯ​ប្រាក់រង្វាន់​សម្រាប់​ជយលាភី​កិត្តិយស​វិញ ក៏​ធ្វើការ​ដំឡើង​គុណ​នឹង​ ២ឯណោះ ដោយ​ក្រុម​អាជ្ញាកណ្ដាល និង​ក្រុម​ Fair Play ទទួល​បាន ៨លាន​រៀល រីឯ​ Top Scorer, អ្នក​ចាំទី​ល្អ​ជាង​គេ និង​គ្រូ​ល្អ​ជាង​គេ​ទទួល​បាន ៣លាន​រៀល៕

ប្រភព៖ CNCC ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់