• 2020-02-28 02:05:44
  • បាល់ទាត់

គ្រាប់​បាល់​នាទី​១២០ ប្រល័យ​ Arsenal ធ្លាក់​ចេញ​ពី​ពាន Europa League

  • 2020-02-28 02:05:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Arsenal បាន​ធ្លាក់​ពី​ពាន Europa League ហើយ បន្ទាប់​ពី​ចាញ់ Olympiakos ​ជើង​ទីពីរ ២-១ ក្នុង​កីឡដ្ឋាន Emirates កាល​ពី​យប់​មិញ។

ការ​ប្រកួត​នៅ​ជើង​ទី​មួយ Arseanl បាន​យក​ឈ្នះ​នៅ​ផ្ទះ Olympiakos ១-០។ សម្រាប់​ការ​ប្រកួត​កាល​ពី​យប់​មិញ​កីឡាករ Pape Abou Cisse ជា​អ្នក​រក​គ្រាប់​នាំ​មុខ​ឲ្យ Arseanl។ លទ្ធផល ១-០ បាន​រក្សា​ដល់​ចប់​៩០​នាទី ដោយ​រក​អ្នក​ឈ្នះ​មិន​ទាន់​ឃើញ តម្រូវ​ឲ្យ​ថែម​១៥​នាទី​ពីរ​ដង។

នាទី​១១៣ ប្រធាន​ក្រុម Pierre-Emerick Aubameyang រក​​បាន​គ្រាប់​តាម​ស្មើ​វិញ​ឲ្យ​ក្រុម។ ប៉ុន្តែ​រឿង​អកុសល​បាន​មក​ដល់​ក្រុម​កាំភ្លើង​ធំ​នៅ​នាទី​១២០ ភ្លាត់​ឲ្យ Olympiakos រក​បាន​មួយ​គ្រាប់​ទៀត​ដែល​ជា​ការ​ស៊ុត​របស់កីឡាករ Youssef El Arabi។

សរុប​លទ្ធផល​ទាំង​ពីរ​ជើង​ក្រុម​ទាំង​ពីរ​ស្មើ​គ្នា ២-២ ប៉ុន្តែ Arsenal ធ្លាប់​ដោយ​សារ​ចាញ់​គ្រាប់​ក្រៅ​ដី៕

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់