• 2020-02-27 10:36:15
  • បាល់ទាត់

មិនមែន​អេស្ប៉ាញ​ ឬ អង់គ្លេស​ទេ តែ​ប្រទេស​នេះ​មាន​ក្លឹប​​ឈ្នះ​គ្រប់​ប្រកួត​​ជើង​ទី១ ទាំង​នៅ​ UCL និង UEL

  • 2020-02-27 10:36:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ឆ្លង​កាត់​ជើង​ទី១ នៃ​ប្រកួត​វគ្គ​ ១៦​ក្រុម​ចុង​ក្រោយ​នៃ​ក្របខ័ណ្ឌ UEFA Champions League និង​ប្រកួត​វគ្គ ៣២​ក្រុម​ចុង​ក្រោយ​នៃ​ក្របខ័ណ្ឌ UEFA Europa League មក មាន​តែ​ក្លឹប​មក​ពី​លីគ​កំពូល​អាល្លឺម៉ង់​ទេ ដែល​ឈ្នះ​គ្រប់​ការ​ប្រកួត​តែ​ម្ដង​។

នៅ Champions League មាន​ក្លឹប​អាល្លឺម៉ង់​ ៣ នៅ​ប្រកួត​ ដោយ​ក្នុង​នោះ​មាន​ដូច​ជា Bayern Munich, RB Leipzig និង Borussia Dortmund។

Bayern Munich បំបាក់ Chelsea ៣-០ ខណៈ Leipzig ឈ្នះ ១-០ លើ Tottenham Hotspur ចំណែក​ឯ  Dortmund ឈ្នះ PSG ២-១។

រីឯ​នៅ Europa League វិញ​ក៏​មាន​ក្លឹប​អាល្លឺម៉ង់ ៣ដែរ ដែល​នៅ​ប្រកួត។ ក្នុង Bayer Leverkusen យក​ឈ្នះ​ Porto ២-១ ហើយ Eintracht Frankfurt ឈ្នះ​ក្លឹប​អូទ្រីស RB Salzburg ៤-១ និង​ចុង​ក្រោយ Wolfsburg យក​ឈ្នះ​ក្លឹប​ស៊ុយអែត Malmo ក្នុង​លទ្ធផល ២-១៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់