• 2020-02-27 07:49:15
  • បាល់ទាត់

ដឹង​ទេ Pep ខំ​រៀប​គម្រោង​ការ​១០​ថ្ងៃ ដើម្បី​ធ្វើ​ស៊ី Real Madrid

  • 2020-02-27 07:49:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Pep Guardiola បាន​ទម្លាយ​ឲ្យ​ដឹង​ថា លោក​បាន​ចំណាយ​ពេល​១០​ថ្ងៃ​​រៀបចំ​ប្រព័ន្ធ​លេង ដើម្បី​យក​ឈ្នះ​លើ​ក្រុម​ខ្លាំង Real Madrid។

Kevin De Bruyne ជា​បុរស​ចុងក្រោយ​រក​គ្រាប់​បាល់​​បាន​ដោយ​ការ​ប៉េណាល់ទី​ នាំ Man City ឈ្នះ ២-១ លើ​ក្រុម​ជើង​ឯង Champions League ១៣​សម័យ។ ក្នុង​ការ​ប្រកួត​កាល​ពី​យប់​មិញ Guardiola បាន​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ខ្លាំង ដោយ​ទុក Raheem Sterling, Sergio Aguero និងDavid Silva ឲ្យ​នៅ​បម្រុង។

Pep បាន​ដាក់​ឲ្យ De Bruyne ធ្វើ​ជា​អាវុធ​សម្ងាត់​​ដើម្បី​​ចាត់​ការ Madrid។ ការ​សហការ​គ្នា​យ៉ាង​អស្ចារ្យ​ធ្វើ​ឲ្យ​ City ស្គាល់​ជាតិ​ឈ្នះ​លើ Real ជា​លើក​ដំបូង។ ក្រោយ​បញ្ចប់​ការ​ប្រកួត​អ្នក​ការ​សញ្ជាតិ​អេស្ប៉ាញ​បាន​និយាយថា៖” ខ្ញុំ​ត្រូវ​តែ​ដឹង​ពី​​គូប្រជែង​របស់​ខ្ញុំ។ ពួក​យើង​បាន​ចំណាយ​ពេល​រៀបចំ​ក្រុម​១០​ថ្ងៃ ហើយ​នៅ​ថ្ងៃ​ទាំង​នោះ ខ្ញុំ​បាន​មើល​ការ​ប្រកួត​របស់ Real Madrid ជា​ច្រើន​ប្រកួត។ ខ្ញុំ​​ពិត​ជា​មាន​មោទនភាព​​ណាស់​នៃ​កីឡាករ​របស់​ខ្ញុំ​ ប៉ុន្តែ​វា​គ្រាន់​តែ​ជំហាន​ទីមួយ​ប៉ុណ្ណោះ”។

ជើង​ទី​២ ដែល​លេង​នៅ​ទឹក​ដី​ប្រទេស​អង់គ្លេស​រៀបចំ​នៅ​ថ្ងៃ​ទី ១៧ ខែ មីនា​ខាង​មុខ៕

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់