- 2020-02-27 03:31:51
- បាល់ទាត់
Lampard ចង់លក់កីឡាករ៨នាក់ចេញ ដើម្បីស្រង់ Chelsea មកកម្រិតកំពូលវិញ
- 2020-02-27 03:31:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Lampard ចង់លក់កីឡាករ៨នាក់ចេញ ដើម្បីស្រង់ Chelsea មកកម្រិតកំពូលវិញ
ចន្លោះមិនឃើញ
អ្នកចាត់ការ Frank Lampard កំពុងមានគម្រោងក្នុងរដូវក្ដៅ លក់កីឡាករ Chelsea ៨នាក់ចេញ ដើម្បីរៀបក្រុមឲ្យប្រសើរឡើងវិញ។
អ្នកចាំទី Kepa Arrizabalaga ដែលបង្ហាញទម្រង់លេងមិនល្អសោះនៅរដូវកាលនេះ ហើយថ្មីៗនេះទើបតែបាត់បង់តំណែងទីមួយទៅកាន់ Willy Caballero ស្ថិតក្នុងបញ្ជីរបស់ Lampard លក់ចេញ។
ខ្សែបម្រើ Ross Barkley និង Jorginho ប្រហែលជាត្រូវចាកចេញដូចគ្នា ជាមួយMarcos Alonso, Emerson,Kurt Zouma, Willian និងPedro សុទ្ធតែជាមុខសញ្ញាត្រូវផ្ទេរចេញពេលចប់រដូវកាល។ រឿងទាំងនេះលេចចេញឡើង បន្ទាប់ Lampard បានឃើញក្រុមរបស់ខ្លួនចាញ់ ៣-០ នៅ Champions League វគ្គ១៦ក្រុមចុងក្រោយក្នុងផ្ទះខ្លួនឯងដោយសារ Bayern Munich និងកំពុងឈរលេខ៤ក្នុងលីគ។
ការបរាជ័យដ៏ធ្ងន់ធ្ងរបានធ្វើឲ្យ Lampard ដឹងថា ក្រុមកីឡាករដែលបន្សល់ទុកឲ្យលោកគឺត្រូវជួសជុលឡើងវិញ ដើម្បីរៀបក្រុមមកកាន់កម្រិតកំពូល និងប្រជែងយកពាន៕