- 2020-02-27 03:01:08
- បាល់ទាត់
Son ត្រលប់ទៅស្រុកកំណើត ស្របពេលវីរុសកូរ៉ូណាកំពុងផ្ទុះខ្លាំងនៅកូរ៉េខាងត្បូង
- 2020-02-27 03:01:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Son ត្រលប់ទៅស្រុកកំណើត ស្របពេលវីរុសកូរ៉ូណាកំពុងផ្ទុះខ្លាំងនៅកូរ៉េខាងត្បូង
ចន្លោះមិនឃើញ
ក្លឹប Spurs ជឿជាក់ថា Son Heung-min នឹងមិនឆ្លងវីរុសកូរ៉ូណាឡើយ ថ្វីបើក្លឹបបានអនុញ្ញាតឲ្យធ្វើដំណើរទៅប្រទេសកូរ៉េខាងត្បូង ដើម្បីធ្វើការវះកាត់ ដែលទីតាំងមានចម្ងាយត្រឹម២៤១គ.ម ពី២តំបន់ដែលក្នុងផ្ទុះការឆ្លងខ្លាំងក្នុងប្រទេស។
ខ្សែប្រយុទ្ធរូបនេះបានហោះទៅកាន់ស្រុកកំណើតកាលពីសប្ដាហ៍មុន ដើម្បីវះកាត់នៅទីក្រុងសេអ៊ូល លើរបួសបាក់ដៃស្ដាំ។ Jose Mourinho កំពុងព្រួយបារម្ភពីអាការៈរបួសរបស់ Son ត្រូវសម្រាកដល់ចប់រដូវកាល។
ការសម្រេចចិត្តឲ្យ Son ធ្វើដំណើរទៅ ទោះបីដឹងថាកូរ៉ូណាកំពុងរាតត្បាតពេញអាស៊ី ដោយសារតែគេធ្លាប់ព្យាយាមរបួសស្រដៀងគ្នានេះកាលពីឆ្នាំ២០១៧នៅកូរ៉េ។ កីឡាករវ័យ២៧ឆ្នាំធ្លាប់ដាក់ដែកនៅដៃកាលពី៣ឆ្នាំមុន បន្ទាប់ពីបាក់កំភួនដៃខាងស្ដាំ។ ដូច្នេះហើយគេចង់ឲ្យគ្រូពេទ្យដដែលបន្តវះកាត់របួសចុងក្រោយរបស់គេ។
Son បច្ចុប្បន្នកំពុងស្ថិតនៅប្រទេសកូរ៉េខាងត្បូង និងគ្រោងត្រលប់មកកាន់អង់គ្លេសវិញនៅសប្ដាហ៍នេះ៕