• 2020-02-26 13:37:00
  • បាល់ទាត់

ក្លឹប​អេស្ប៉ាញ​មួយ​ បិទ​អ្នក​គាំទ្រ​អ៊ីតាលី​ មិន​ឲ្យ​ចូល​មើល​ប្រកួត​ UCL ជើង​ទី២ទេ

  • 2020-02-26 13:37:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​អេស្ប៉ាញ​ Valencia បាន​ប្រកាស​ជា​ផ្លូវ​ការ​ នា​ពេល​ថ្មីៗ​នេះ​ថា​ ខ្លួន​នឹង​ធ្វើ​ការ​ហាម​ឃាត់​មិន​ឲ្យ​​អ្នក​គាំទ្រ​ក្លឹប​អ៊ីតាលី​ Atlanta ចូល​រួម​នៅ​ក្នុង​ការ​ប្រកួត​ជើង​ទី ២​រវាង​ក្លឹប​ទាំង​ពីរ​នេះ​ក្នុង​ការ​ប្រកួត​វគ្គ​ ១៦វគ្គ​ចុង​ក្រោយ​ UEFA Champions League នា​ពេល​ខាង​មុខ​​ទេ​។

មូល​ហេតុ​នៃ​ការ​ហាម​ឃាត់​នេះ​ ដោយ​សារ​តែ​អ្នក​គាំទ្រ​ក្លឹប​ Valencia ៤នាក់​ត្រូវ​បាន​គេ​រក​ឃើញ​មាន​ រោគ​សញ្ញា​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​ ខូវិដ-១៩ បន្ទាប់​ពី​ការ​ប្រកួត​ជើង​ទី ១រវាង​ក្លឹប​ Valencia និង​ក្លឹប​ Atlanta ត្រូវ​បាន​បញ្ចប់​នា​ពេល​ថ្មីៗ​នេះ​។

ចំនួន​នៃ​ការ​ហាម​ឃាត់​អ្នកគាំទ្រ​ Atalnta ចូល​រួម​នៅ​ក្នុង​ការ​ប្រកួត​ជើង​ទី ២​នេះ​មាន​រហូត​ទៅ​ដល់​ ២៣៧៧ នាក់​ឯណោះ​។

យ៉ាង​ណា​មិញ​ ទង្វើ​របស់​ Valencia បាន​ធ្វើ​ឲ្យ​សហព័ន្ធ​ UEFA អាច​នឹង​ ធ្វើការ​​ដាក់​ទណ្ឌកម្ម​ទៅ​ក្លឹប​អេស្ប៉ាញ​មួយ​នេះ​ យោ​ងតាម​ការ​ចុះ​ផ្សាយរបស់​សារព័ត៌មាន​មួយ​ចំនួន៕

ប្រភព៖ AS English ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់