- 2020-02-26 07:42:49
- បាល់ទាត់
អ្នកចាំទី City Bird A ស៊ុតបាល់១គ្រាប់នាំសំណាង ជួយក្រុមមកវគ្គផ្ដាច់ព្រ័ត្រនៅភ្នំពេញ Tiger Street Football 2020
- 2020-02-26 07:42:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកចាំទី City Bird A ស៊ុតបាល់១គ្រាប់នាំសំណាង ជួយក្រុមមកវគ្គផ្ដាច់ព្រ័ត្រនៅភ្នំពេញ Tiger Street Football 2020
ចន្លោះមិនឃើញ
អ្នកចាំទីដៃទី១ របស់ក្រុមជើងឯកមណ្ឌលខេត្តតាកែវ City Bird A ស៊ុតបាល់១គ្រាប់នាំសំណាងឲ្យក្រុមតាមស្មើ និងមានឱកាសវ៉ៃបកភ្លាមៗក្លាយជាជើងឯកប្រចាំមណ្ឌលទី៧ បានឡើងមកវគ្គផ្ដាច់ព្រ័ត្រនៅរាជធានីភ្នំពេញ។
ប្រធានក្រុមបាល់ទាត់ City Bird A ប្រាប់ឲ្យដឹងថា ការស៊ុតពីចម្ងាយរបស់អ្នកចាំទីក្រុមខ្លួននេះមិនមែនជាការចៃដន្យឡើយ ពោលជាតិចនិក ឬជាការត្រៀមទុកតាំងពីមុនប្រកួតមកម្ល៉េះ។ ដោយសារតែខ្លួនបានមើល ក្រុមបងប្អូនអ្នកលឿង ដែលជាដៃគូនេះមានចន្លោះប្រហោងខ្លះៗទើបមានផែនការទាត់ពីចម្ងាយបែបនេះ។
ចំពោះម្ចាស់ខ្លួនដែលជាអ្នកទាត់ចូលពីចម្ងាយនោះវិញ គឺកីឡាករ កែន បុណ្យសក្តិ អាយុ ២០ឆ្នាំ និងចូលប្រឡូកក្នុងវិស័យបាល់ទាត់នេះប្រហែល ៤-៥ឆ្នាំ មកហើយ។ ពេលនោះកីឡាករខាងលើនេះព្យាយាមស៊ុតប្រហែល ៣-៤ជើងទើបអាចរកគ្រាប់បាល់បាន។ អ្នកចាំទីរូបនេះបានឲ្យដឹងដែរថា ខ្លួនពិតជាមានអារម្មណ៍សប្បាយ និងរំភើបជាខ្លាំងនៅពេលបានស៊ុតចូលដូច្នោះ ព្រោះជាគ្រាប់តាមស្មើគេទៀត។ នេះអាចថាជាគ្រាប់នាំសំណាងសម្រាប់ក្រុម ព្រោះអាចវ៉ៃបកយកឈ្នះក្រុមបងប្អូនអ្នកលឿងវិញបាន។ នៅវគ្គផ្ដាច់ព្រ័ត្រថ្ងៃទី២៩ ខែកុម្ភៈ ២០២០ ខាងមុខនេះនឹងព្យាយាមស៊ុតរកគ្រាប់បាល់បែបនេះបន្ថែមទៀត។
រំលឹកដែរថា វគ្គផ្ដាច់ព្រ័ត្រនៅមណ្ឌលទី៧ ឯខេត្តតាកែវ កាលពីថ្ងៃអាទិត្យ ទី២៣ ខែកុម្ភៈ ២០២០ នេះគឺក្រុម City Bird A បានយកឈ្នះក្រុមបងប្អូនអ្នកលឿង ដោយលទ្ធផល ៣-១ ក្លាយជាជើងឯកប្រចាំមណ្ឌលតែម្ដង។ កីឡាករ កែន បុណ្យសក្តិ បន្ទាប់ស៊ុតចូលនៅពេលនោះមកក៏ក្លាយជាអ្នកចាំទី ទី១ដែលបានស៊ុតចូលក្នុងការប្រកួតជម្រុះតាមមណ្ឌលនានា នៃព្រឹត្តិការណ៍ Tiger Street Football 2020 ៕