- 2020-02-26 03:38:34
- បាល់ទាត់
UEFA ព្រមាន Euro 2020 នឹងគ្រោះថ្នាក់ ប្រសិនបើវីរុសកូរ៉ូណាបន្តរាលដាល
- 2020-02-26 03:38:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
UEFA ព្រមាន Euro 2020 នឹងគ្រោះថ្នាក់ ប្រសិនបើវីរុសកូរ៉ូណាបន្តរាលដាល
ចន្លោះមិនឃើញ
សហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប UEFA បានព្រមានថា ការប្រកួត Euro 2020 អាចនឹងគ្រោះថ្នាក់ ប្រសិនបើការផ្ទុះឡើងនៃវីរុសកូរ៉ូណាកាន់តែអាក្រក់នៅអឺរ៉ុប។
អ៊ីតាលីដែលទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះ៤ប្រកួតគឺជាប្រទេសដែលមានការឆ្លងអាក្រក់បំផុតក្នុងទ្វីបអឺរ៉ុប ដែលមានការឆ្លងជាង២៦០ករណី។ មនុស្សចំនួន៧នាក់ ត្រូវបានសម្លាប់ដោយសារវីរុសកូរ៉ូណា ជាមួយតំបន់ភាគខាងជើងនៃតំបន់ Lombardy និង Veneto រងផលប៉ះពាល់អាក្រក់បំផុត។
លោក Michele Uva ដែលជាអនុប្រធាន UEFA បាននិយាយថា៖ "យើងកំពុងស្ថិតក្នុងដំណាក់កាលរង់ចាំ។ យើងកំពុងតាមដានប្រទេសនីមួយៗ ហើយបាល់ទាត់ត្រូវតែធ្វើតាមបទបញ្ជារបស់ប្រទេសនីមួយៗ។ ប្រសិនបើស្ថានភាពនៅតែអាក្រក់ មានតែត្រូវបិទផ្នែកណាខ្លះចោល"។
ទីក្រុង Rome របស់អ៊ីតាលីដែលត្រូវទទួលរៀបចំ៣ប្រកួតវគ្គសន្សំពិន្ទុ និងមួយប្រកួតទៀតវគ្គ៨ក្រុមចុងក្រោយ មិនទាន់មានការវាយប្រហារដោយសារវីរុសកូរ៉ូណានៅឡើយទេ។ Euro 2020 នឹងចាប់ផ្ដើមប្រកួតចាប់ពីពាក់កណ្ដាលខែមិថុនាតទៅ៕